សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសង២កន្លែងក្នុងភូមិអន្លូងរាប ឃុំអន្លូងរាប កំពុងតែបើកដំណើរការដោយសេរីតើលោក ធាង ឡេង អធិការស្រុកវាលវែងមានចំណាត់ការបង្ក្រាបដែរឬទេ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិ៍សាត់៖ផ្សាយចេញថ្ងៃទី២១.០៨.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ចំនួន ០២ កន្លែងនៅក្នុងភូមិអន្លូងរាប ឃុំអន្លូងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយ មាន៖ទីតាំងទី ០១ បង្កប់លេងនៅក្នុងតារ៉ាងបាលទេះគ្មានស្លាកយីហោ ក្នុងភូមិអន្លូងរាប ឃុំអន្លូងរាប ស្រុកវាលវែងទីតាំង៖ទី ០២ នៅក្នុងភូមិឃុំដូចខាងលើ លេងនៅតារ៉ាងបាលគ្មានស្លាកយីហោដូចគ្នា បញ្ជាក់់កន្លែងទីតាំងទីពីរនៅខាងត្បូងផ្លូវចូលក្រុមហ៑ុន ។

ទីតាំងល្បែងស៊ីសងមួយកន្លែងក្នុងតារាងបាល់ទះធ្លាប់ធ្វើកិច្ចសន្យាម្ដងហើយបែរជាបើកដំណើរការបានវិញដោយសេរីឬក៏កិច្ចសន្យាអស់សុពលភាពទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការបានឬក៏អាជ្ញាធរនៅក្នុងមូលដ្ឋានបើកភ្លើងខៀវ។

ពលរដ្ឋសង្ឃឹមថា៖លោក ធាង ឡេង អធិការស្រុកវាលវែងហ្នឹងពង្រឹងសមត្ថភាពទៅដល់ក្រុមការងារថ្នាក់ក្រោមតាមបណ្ដាលប៉ុស្តិ៍នីមួយៗក្នុងស្រុកវាលវែងឲ្យយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ មិនអោយបើកលេងអាណាធិបតេយ្យដោយសេរីដោយគ្មានច្បាប់អនុញ្ញាតនោះទេ។

ពលរដ្ឋសំណូមពរលោក វង្ស អេង អភិបាលស្រុកវាលវែងគួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពស្រុកចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងទាំងពីរកន្លែងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងស្រុកវាលវែងក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។

ជាពិសេសពលរដ្ឋសំណូមពរស្នើសុំលោក ស ថេង ស្នងការខេត្តពោធិ៍សាត់ មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងស្រុកវាវែង ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាម។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124




No comments