សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មាន់ជល់តាមអនឡាញឡូហ្គូសំគាល់មានឈ្មោះ(KP99) កំពុងរីកដុះដាលក្នុងឃុំត្រពាំងវែងខណះលោក មុី សុខុម អធិការស្រុកកំពង់មានជំងឺរលាកសន្លាក់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត៖ផ្សាយចេញថ្ងៃទី០៤.០៧.២០២៣ ល្បែងសុីសង ភ្នាល់លុយគ្នាជល់មាន់តាមអនឡាញ ឡូហ្គូសំគាល់មានឈ្មោះ(KP99) ស្ថិតឃុំត្រពាំងវែង កំពុងរីករាលដាលក្នុងភូមិមួយចំនួនក្នុងស្រុកជុំគីរី ខេត្តកំពត ខណះពេលលោក មុី សុខុម អធិការស្រុកកំពុងមានជំងឺប្រចាំកាយ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំត្រពាំងវែងបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}អោយដឹងថាមានទីតាំងបើកលេងល្បែងជាច្រើនកន្លែងនៅក្នុងឃុំត្រពាំងវែងកំពុងបើកដំណើរការទីតាំងរបស់ខ្លួនលេងជារៀងរាល់ថ្ងៃ ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងវែងនិងសមត្ថកិច្ចជំនាញស្រុកជុំគីរីសូម្បីតែបន្តិចឡើយពោល៖បើកដំណើរការលេងដោយសុខសុវត្តិភាពខ្ពស់តែម្តង។

ក្រោយពីទទួលព័ត៌មានពីពលរដ្ឋរាយការណ៍មានទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញអង្គភាពយើងបានសហការជាច្រើនអង្គភាពជាច្រើនចុះដល់ទីតាំងជាក់ស្តែងមានការបើកលេងពិតប្រាកដមែនក៏លួចផ្តិតរូបជាក់ស្តែងនិងបានរាយការណ៍ជូនលោក មុី សុខុម អធិការជុំគីរីតាមរយះ what's up ។

លោក មុី សុខុម អធិការជុំគីរីបានប្រាប់អង្គភាព(រស្មីក្រុងតាខ្មៅ)យើងតាមរយះទូរស័ព្ទដៃអោយដឹងថាព្រឹកមិញនេះមានកម្លាំងសមត្តកិច្ចជំនាញខេត្តបានចុះធ្វើការបង្ក្រាបហើយលោកបន្តថាលោកអធិការកំពុងមានជំងឺរលាកសណ្លាក់ទើបងើបមិនរួចទេឈឺរាប់ឆ្នាំហើយដោយហេតុនេះហើយទើបល្បែងសុីសងកាន់រីកដាលក្នុងស្រុកជុំគីរីខណះដែលលោកមានជំងឺប្រចាំកាយ។

ជាក់ស្តែងសុីសងជាច្រើនទីតាំងក្នុងឃុំត្រពាំងវែងកំពុងរីកដុះដាលយ៉ាងសកម្មទីតាំងរបស់ខ្លួនក្បែរផ្សារជុំគីរីនៅមិនឆ្ងាយពីអធិការស្រុកប៉ុន្មានរយម៉ែតទេហេតុអ្វីបានបើដំណើរបានដោយសេរីទៅវិញ។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតមេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញនៃស្នងការខេត្ត ចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងទីតាំងបើកលេងល្បែងសុីសងជល់មាន់តាមអនឡាញក្នុងមូលដ្ឋានឃុំត្រពាំងវែងស្រុកជុំគីរីដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើរកម្មប្រេងផ្សេងនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124



No comments