សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងបៀរអង្គឌូក្នុងសែនសុខមន្ត្រីមូលដ្ឋានអសមត្ថភាពក្នុងការបង្ក្រាបពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០២.០៧.២០២៣ ខណៈល្បែងសុីសងបៀរបើកលេងរាល់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខពលរដ្ឋលើកឡើងថាមន្ត្រីនៅក្នុងមូលដ្ឋានខណ្ឌសែនសុខប្រហែលជាអសមត្ថភាពក្នុងការបង្ក្រាបល្បែង{បៀរអង្គឌូ}មួយកន្លែងនេះទើបស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងសុីសងភ្នាល់លុយគ្នារាប់ពាន់ដុល្លាបង្កប់ក្នុងបុរីអ័រគីដេផង ។

តាមប្រភពពីលេងល្បែងស៊ីសងបានលួចបង្ហើបប្រាប់ អង្គភាព {រស្មីក្រុងតាខ្មៅ} អោយដឹងថា  ល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ កំពុងសម្ងំលេងយ៉ាងសុវត្ថិភាព ក្នុងបុរីអ័រគីដេវីឡា ក្នុងផ្ទះលេខ៨៣ ផ្លូវលេខ៣ ហៅ(ផ្លូវរំចង់) ស្ថិតក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ប្រភពលួចបង្ហើបថាទីតាំងល្បែងស៊ីសងបៀរអង្គឌួងមួយកន្លែងនេះបានបិទដំណើរការមួយរយៈខ្លីបានផ្លាស់ប្តូរចល័ត្នទៅមកទីតាំងនៅក្បែរៗហ្នឹង ពេលនេះបានផ្លាស់មកទីតាំងចាស់វិញហើយ។

ដូចសុភាសិតពោលថា៖ទីណាជាកន្លែងគ្រោះថ្នាក់ទីនោះក៏ជាកន្លែងសុវត្ថិភាពបំផុតដែរ យើងសង្កេតឃើញកន្លងមកទីតាំងល្បែងបៀរអង្គឌូភ្នាល់លុយធំៗខ្ទង់ម៉ឺនដុល្លារមួយកន្លែងនេះត្រូវបានបណ្តាញព័ត៌មានផ្សាយជាច្រើនបានព្រោងព្រាតហើយក៏ឃើញសមត្ថកិច្ចម្នាក់ចុះមកដែរក្រោយមកឃើញទៅវិញសង្ស័យតែត្រូវថ្នាំសណ្ដំហើយបានទៅវិញទាំងស្ងៀមស្ងាត់មិនមានវិធានការបង្ក្រាប។

បើតាមប្រភពបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងខាងលើនេះ មានឈ្មោះ( ម៉ាប់ )ជាមេល្បែងដ៏ល្បីល្បាញ កំពុងដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌសែនសុខណាម្នាក់ចេញមុខដឹកនាំកម្លាំងចុះបង្ក្រាប នៅឡើយទេ បើទោះជាមានសេចក្តីរាយការណ៍ ជូនទៅសមត្ថកិច្ចពាក់ព័ន្ធជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។

ប្រភពច្បាស់ការបានលួចប្រាប់បន្តថាទីតាំងមួយនេះគេលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០០.០០០រៀល (ដប់មុឺនរៀល) ឡើងទៅ ហើយក្រុមអ្នកលេងល្បែងទាំងនោះគេបានបណ្ដាក់គ្នាដូចខ្យងអ្នកលេងល្បែងដាក់ឡាននិងម៉ូតូ នៅក្រៅ ដោយប្រើសេវាកម្មមធ្យោបាយ ជិះ pass app ចូលទៅវិញជាយុទ្ធសាស្ត្របន្លំភ្នែកសមត្ថកិច្ច ។

ធ្វើដូចជាស្ងប់ស្ងាត់ណាស់  ប៉ុន្តែ ខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង អស់រយៈពេលមួយអាទិត្យទៅហើយចំពោះអ្នកចូលប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ។

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋដាក់សង្ស័យថាប្រហែលជាអាជ្ញាធរ ពាក់ពន្ធក្នុងខណ្ឌសែនសុខត្រូវថ្នាំសណ្ដំអស់ហើយមើលទៅបានជាមិនមានវិធានការណាចុះស្រាវជ្រាវដឹកនាំកម្លាំងចុះបង្ក្រាបបែកជាបណ្ដែតបណ្ដោយឲ្យទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកដំណើរការបានដោយសេរីទាំងខុសច្បាប់។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត អគ្គស្នងការរោងក៏ជាស្នងការរាជធានីភ្នំពេញឯកឧត្តមទាំងពីរមេត្តាជួយចាប់មន្ត្រីជំនាញនូវស្នងការដ្ឋានចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124




No comments