ក្មេងទំនើងមួយក្រុមជិះម៉ូតូធ្វើសកម្មភាពប្រដាប់អាវុធតែងតែអុកឡុកបង្កអសន្តិសុខទៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីចាប់ហើយ!!!
ភ្នំពេញ៖នាយប់ថ្ងៃទី១៣.០៦.២០២៣វេលាម៉ោង៧និង៣៥នាទី ព្រលប់មានក្មេងទំនើងមួយក្រុមបានជិះម៉ូតូធ្វើសកម្មភាពវ៉ៃទៅលើម្ចាស់ទីតាំងអាជីវកម្មមួយកន្លែងធ្វើតុទូដោយមិនដឹងមូលហេតុបង្កមានការភ្ញាក់ផ្អើលហេតុការណ៍នេះនៅបណ្ដោយផ្លូវ 369 ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោមហេតុការណ៍បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកថ្មីភ្លាមៗជំនាញប៉ុស្តិ៍បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពសង្កាត់បានចុះប្រតិបត្តិការឡោមព័ទ្ធនិងឃាត់ខ្លួនបានក្មេងទំនើងនៅចំណុចខាងលិចវត្តព្រែកថ្មីបានចំនួន៣ នាក់និងម៉ូតូ ៤គ្រឿងក្រោយមកជំនាញក៏បានធ្វើការឃាត់ខ្លួនបាន៤នាក់ទៀតសរុប ៧នាក់ បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថាក្រុមក្មេងទំនើងទាំងនេះតែងតែជិះម៉ូតូធ្វើសកម្មភាពរាល់ថ្ងៃប្រដាប់ដោយកាំបិត-ដំបង-ដាវសាំម៉ារ៉ៃ បង្ករអសន្តិសុខនៅក្នុងមូលដ្ឋានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង។
ដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានបានបញ្ជាកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលព្រែកថ្មីសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មីទើបក្មេងទំនើងទាំងនេះធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃខែឆ្នាំដដែល។
សូមបញ្ជាក់ថាក្មេងទំនើងទាំង០៧នាក់ខាងលើអង្គភាព{រស្មីក្រុងតាខ្មៅ}នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេរង់ចាំជំនាញនៃអធិការនគរបាលខណ្ឌច្បារអំពៅធ្វើកំណត់ហេតុនិងចាត់ការតាមនីតិវិធី។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រែកថ្មីក៏ដូចបងប្អូននៅក្នុងសង្កាត់ព្រែកថ្មីទាំងមូលមានការអបអរសាទរនិងថ្លែងអំណរគុណទៅដល់កម្លាំងជំនាញទាំងពីរប្រភេទដែលបានសហការគ្នាយ៉ាងស្អិតរមួតចុះបង្ក្រាបក្មេងទំនើងតែងតែបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន។
(ព័ត៌មានបឋម)
No comments