វង់អាប៉ោងដុះស្លែរក្នុងផ្សារភូពុយសូមលោក ពេជ្រ សារ៉ែន អធិការក្រុងចាត់មន្ត្រីជំនាញចុះបង្ក្រាបផង!!!(មានវីដេអូ)
ខេត្តបាត់ដំបង៖ផ្សាយចេញថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៣ ទីតាំងវង់អាប៉ោងក្នុងផ្សារភូពុយ ដុះស្លែរជាយូរមកហើយកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងសប្បាយខណៈដែលអាជ្ញាធរមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាប។
ទីតាំងប្រមូលផ្តុំគ្នាអាប៉ោងក្នុងផ្សារភូមិពុយ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងតែលេងជារៀងរាល់ថ្ងៃតើអាជ្ញាធរពាក់ព័ន្ធនៅក្នុងក្រុងបាត់ដំបងជ្រាបព័ត៌មានឬនៅ។
បើតាមអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}ចុះដល់ទីតាំងឃើញជាក់ស្ដែងគឺកំពុងតែប្រមូលផ្តុំគ្នាលេងអាប៉ោងមានទាំងប្រុសទាំងស្រីលេងយ៉ាងសកម្ម សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងបាត់ដំបងនិងចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាប។
ពលរដ្ឋសំណូមពរលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងមេត្តាចាត់មន្ត្រីជំនាញនៃអធិការចុះស្រាវជ្រាវពិនិត្យដើម្បីធ្វើការបង្ក្រាបនិងចូលរួមចំណែកទប់ស្កាត់អំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានពលរដ្ឋសង្ឃឹមថាលោកអធិការនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងចុះបង្ក្រាប។
No comments