សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងគណៈបញ្ជារឯកភាពខណ្ឌចុះទប់ស្កាត់ទីតាំងល្បែងសុីសងយីហោ កាសា (CASA)!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ក្រោយពីទទួលបានព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបានបង្ហោះនៅក្នុងបណ្តាញសង្គម មានទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសងខុសច្បាប់នៅថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងដែលសង្ស័យបង្កប់លួចបើកល្បែងស៊ីសងខុសច្បាប់យីហោ កាសា (CASA) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញថា÷ មានបុគ្គលិក០៣នាក់ដែលប្រចាំការបើកទទួលលេងឆ្នោតឡូតូ8888 និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។

ក្រុមការងារបានណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមនីតិវិធីច្បាប។

ពលរដ្ឋនៅក្នុងមូលដ្ឋានសម្ដែងការណ៍អបអរសាទរយ៉ាងខ្លាំងខណៈដែលលោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះពិនិត្យស្រាវជ្រាវជាក់ស្ដែងដល់ទីតាំងនិងទប់ស្កាត់ទាន់ពេលវេលារាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់នៅក្នុងមូលដ្ឋានហើយដោយគ្មានច្បាប់អនុញ្ញាត។

គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

ល្បែងសុីសងទាំងឡាយបើកដំណើរការបានទាល់តែមានលិខិតអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តែប៉ុណ្ណោះទើបអាចបើកដំណើរការទីតាំងរបស់ខ្លួនបាន។

ពលរដ្ឋសង្ឃឹមយ៉ាងម៉ត់មាំងថាទីតាំងល្បែងស៊ីសងខាងលើនេះមិនមានការលួចលាក់បើកលេងល្បែងស៊ីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតបន្តទៀតនោះទេ ព្រោះយើងដឹងហើយថាល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាននិងអំពើចោរកម្មផ្សេងៗជាពិសេសហិង្សាក្នុងគ្រួសារជាដើម។យ៉ាងណាមិញក្រោមការដឹកនាំយកចិត្តទុកដាក់ពីលោក ជាខេម៉ា អភិបាលខណ្ឌដូនពេញទីតាំងល្បែងស៊ីសង់ខាងលើនេះសង្ឃឹមថាមិនមានការលួចលាក់បើកលេងល្បែងស៊ីសង់ទាំងឡាយណាដោយគ្មានច្បាប់អនុញ្ញាតនិងខុសច្បាប់បន្តទៀតនោះទេ។


សូមបញ្ជាក់៖ថ្ងៃនេះលោក ជា ខេមា អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជារកាឯកភាពខណ្ឌដោយផ្ទាល់ចុះធ្វើកិច្ចសន្យាទីតាំងខាងលើ👇👇👇






No comments