សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងលួចបើកដំណើរការល្បែងសុីសងដូចជា៖{បៀរការ៉ាត់-ចាក់បាល់-ជល់មាន់ }ប្រភេទកាសុីណូតាមកញ្ចក់ទូរទស្សន៍ក្បែរស្តាតចាស់សូមមន្ត្រីអាជ្ញាធរពាក់ពន្ធ័ខណ្ឌដូនពេញមានវិធានការទប់ស្កាត់ឬបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៦.០៥.២០២៣ ទីតាំងលួចបើកដំណើរការល្បែងសុីសងប្រភេទ{បៀរការ៉ាត់-ចាក់បាល់-ជល់មាន់ }ប្រភេទកាសុីណូតាមកញ្ចក់ទូរទស្សន៍ដល់ធំមួយកន្លែងជ្រកក្រោមឆត្រ័ (U2bet យូធូ ប៊ីត ) ផ្លូវ 70នៅក្បែរស្តាតចាស់ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទីតាំងមួយកន្លែងបានបើកដំណើរបានមួយរយះហើយដោយមិនរំខានដល់មន្ត្រីពាក់ក្នុងមូលដ្ឋានខណ្ឌដូនពេញសូម្បីតែបន្តិច។

ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{រស្មីក្រុងតាខ្មៅ}យើងថ្ងៃនេះអោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់ដូចជា៖{បៀរការ៉ាត់-ចាក់បាល់-ជល់មាន់ }ប្រភេទកាសុីណូកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនញញើតវិធានការរបស់សមត្ថកិច្ចអាជ្ញាធរសង្កាត់/ខណ្ឌឡើយ ដូចជាគួអោយចំណែកណាស់ ហេតុអ្វីទីតាំងបើកលេងល្បែងសុីសងយ៉ាងប៉ុណ្ណាណីបែរជាមន្ត្រីពាក់ព័ន្ធមិនដឹងទៅវិញ។

ពលរដ្ឋលើកឡើងថា៖លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ ប្រហែលជាជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផង សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកដំណើររាល់ថ្ងៃដោយពុំទាន់ឃើញអវត្តមានសមត្ថកិច្ចណាម្នាក់ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនោះឡើយដើម្បីធ្វើការទប់ស្កាត់ឬបង្ក្រាបទាន់ពេលវេលា។

ពលរដ្ឋសង្កេតឃើញថាថ្មីៗលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទប់ស្កាត់ទីតាំងល្បែងសុីសងមួយកន្លែងយីហោកាសា (CASA) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយពលរដ្ឋសង្ឃឹមយ៉ាងម៉ុតមាំងថាទីតាំងល្បែងស៊ីសងផ្លូវ 70នៅក្បែរស្តាតចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នេះលោកអភិបាលខណ្ឌនិងយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបន្តទៀតចាក់ជាមិនខាន ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកអភិបាលខណ្ឌ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួនបន្តទៀតដើម្បីភូមិ/ឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124



No comments