សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្ត្រីលក់ក្រឡាន៖ខ្ញុំព្រមតាមគេទេអត់មានគេចាប់ជំរិតដាក់ឡានខ្ញុំព្រមតាមគេទេ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បន្ទាយមានជ័យ៖ ស្ត្រីលក់ក្រឡានដែលសាច់ញាតិផុសគេចាប់ដាក់ឡានកាពិតឡើងឡានតាមប្រុសថ្មីទៅចោលប្តីនិងកូនប្រុសអាយុជាង១ខួបបន្លះចោទម្តាយបង្ខំអោយយកប្តីក្រោយហៅ មកបំភ្លឺកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។

លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា៖ក្រោយបណ្តាញសង្គមបានផ្សព្វផ្សាយមានស្ត្រីម្នាក់ត្រូវគេចាប់ដាក់រថយន្តម៉ាកហាឡិនឌឺនិងលុចស៊ីសចេញទៅតាមផ្លូវជាតិលេខ៥ទិសដៅក្រុងប៉ោយប៉ែតហើយសុំអោយសមត្តកិច្ចជួយអន្តរាគមន៍ជួយឃាត់ ហើយកម្លាំងនគរបាលស្រុកមង្គលបូរីបានចុះស្រាវជ្រាវភ្លាមៗនិងជួបសាច់ញាតិ។

ម្តាយឈ្មោះ ឆោប គឹមឡាន អាយុ៣៦ឆ្នាំរស់នៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បំភ្លឺកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ថា៖តាមកូនស្រីរបស់គាត់ឈ្មោះ ខ្នួច ស៊ីមាន អាយុ១៩ឆ្នាំ(មានមុខរបបលក់ក្រឡាន)មិនមានអ្នកចាប់ដាក់ឡាននោះទេ ការពិតកូនស្រីរបស់គាត់មានប្តីកូនមួយហើយត្រូវបានឡើងឡានទៅជាមួយប្រុសថ្មីមួយទៀតដែលធ្លាប់ស្រលាញ់គ្នាពីមុន។

លោកបានបញ្ជាក់ថា៖លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ស្ត្រីឈ្មោះ ខ្នួច ស៊ីមាន អាយុ១៩ឆ្នាំរស់នៅភូមិភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានមកដល់ផ្ទៈហើយកម្លាំងនគរបាលស្រុកមង្គលបូរីបានអញ្ជើញគាត់មកបំភ្លឺរឿងបណ្តាញសង្គមផ្សព្វផ្សាយថាត្រូវគេចាប់ដាក់រថយន្តគឺគ្មានការពិតឡើយ មូលហេតុគាត់បានឡើងរថយន្តតាមបុរសម្នាក់ឈ្មោះ សុខ វណ្ណៈ ហៅប៉ែត អាយុ២៨ឆ្នាំរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទៅជាមួយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ បានបញ្ជាក់ថា៖មូលហេតុឡើងឡានតាមឈ្មោះ សុខ វណ្ណៈ ព្រោះពួកគេបានស្រលាញ់គ្នាយូរមកហើយតែគាត់មានប្រពន្ធនិងកូនមិនទាន់លេងលៈហើយម្តាយបង្ខំអោយនាងយកប្តីឈ្មោះ ម៉ា វីន ភេទប្រុសអាយុ២១ឆ្នាំជាអ្នករស់នៅភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានកូនប្រុសម្នាក់អាយុ១ខួបកន្លៈទើបពេលនេះឈ្មោះ សុខ វណ្ណៈ ហៅប៉ែត បានលេងលៈប្រពន្ធជិត១ឆ្នាំទើបភ្លើងស្នេហ៍ចាស់ចាប់ផ្តើមវិញលាហើយប្តីនិងកូន។

ហើយបានសម្រេចលេងប្តីឈ្មោះ ម៉ា វីន ទៅយកប្រុសឈ្មោះ សុខ វណ្ណៈ ហើយខាងប្តីសំទាមទារសំណងសម្រាប់ចិញ្ចឹមកូនប្រុស និងយកគ្រួសារថ្មីដែលរងចាំសាច់ញាតិឪពុកម្តាយសាច់ញាតិខាងប្រុសថ្មីជួបជុំគ្នាសម្រេចតម្លៃសំណងជម្ងឺចិត្តប្រពន្ធរត់ចោលតាមប្រុសថ្មី៕

#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!




No comments