សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញពេញនិយមតាម{ឡែបថប់}បង្កប់ក្នុងតារាងបាល់ទះសូមលោក ធាង ឡេង អធិការស្រុកវាលវែងជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិ៍សាត់៖ផ្សាយចេញថ្ងៃទី២៩.០៥.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញពេញនិយមតាម{ឡែបថប់}បង្កប់ក្នុងតារាងបាល់ទះស្ថិតនៅក្នុងភូមិចំការជ្រៃត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ សូមលោកអធិការស្រុកវាលវែងគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផងមិនគួរបណ្តែតបណ្តោយអោយមានល្បែងសុីសង់ក្នុងមូលនោះទេ។

ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{រស្មីក្រុងតាខ្មៅ}យើងថ្ងៃនេះអោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់មួយកន្លែង កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកវាលវែងទប់ស្កាត់ឬបង្ក្រាបនៅឡើយទេ។

ពលរដ្ឋបន្តថាទីតាំងខាងលើនេះហាក់បីដូចជាបើកដោយសេរីដោយមិនញញើតនិងអនុសាសន៍របស់រាជរដ្ឋាភិបាលជាពិសេសមិនខ្លាចញញើតនឹងមន្ត្រីនៅក្នុងមូលដ្ឋានឡើយបើកជារៀងរាល់ថ្ងៃ។

ពលរដ្ឋស្នើសុំលោក ធាង ឡេង អធិការស្រុកវាលវែងសូមជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផងដើម្បីមានវិធានការណ៍ទប់ស្កាត់ឬបង្ក្រាប ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះហាក់បីដូចជាបើកលេងជារៀងរាល់ថ្ងៃ(ពោល)៖គឺដោះស្លែរតែម្តង។

ពលរដ្ឋសង្ឃឹមថាលោកអធិការស្រុកវាលវែង និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន លោកអធិការនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124




No comments