សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងបៀរប្រភេទ{អង់ឌូ-ចាក់ប៉ក់}មួយកន្លែងបង្កប់ក្នុងខនដូ {មុីឡាន កុងគ័ន}ជាន់ទី៨សូមលោក ហួរ ម៉េងវ៉ាង អធិការសែនសុខចាត់មន្ត្រីជំនាញចុះពិនិត្យទប់ស្កាត់និងបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០១.០៥.២០២៣ នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋនិងអ្នកលេងល្បែងម្នាក់បានផ្ដល់ព័ត៌មានមកកាន់អង្គភាព{រស្មីក្រុងតាខ្មៅ}ថាមានល្បែងស៊ីសងបៀរប្រភេទអង្គឌូនិងចាក់ប៉ក់មួយកន្លែងក្បែងស្ពានអាកាសផ្សារដីហ៊ុយនៅខាងជើងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កំពុងតែបង្កប់ក្នុងខុនដូ {មុីឡានកុងគ័ន}ជាន់ទី៨ នៅបណ្ដោយផ្លូវណតប្រ៊ីតស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីរអ្នកលេងល្បែងលួចប្រាប់បន្តថា៖ទីតាំងមួយកន្លែងនេះគឺបើកដំណើរការបានមួយអាទិត្យហើយ ដោយលេងមួយដៃៗសុីសងគ្នាម្តងៗរាប់លានរៀលលេងដោយមិនញញើតឈ្នះចាញ់នោះឡើយដោយសារតែអ្នកលេងគឺជាអ្នកដែលមានលុយចាយមិនអស់។

ប្រភពបែកធ្លាយនេះដោយសារតែអ្នកលេងល្បែងចាញ់ច្រើនពេកទើបសម្រេចចិត្តទម្លាយអាថ៌កំបាំងនេះជូនអ្នកសារព័ត៌មានយើងចុះផ្សាយដើម្បីជ្រាបជូនអាជ្ញាធរក្នុងខណ្ឌសែនសុខមានវិធានការចុះពិនិត្យនិងទប់ស្កាត់ផងព្រោះថាល្បែងស៊ីសងកំពុងតែខុសច្បាប់។

ពលរដ្ឋសំណូមពរលោក ហ៊ួ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ជួយចាត់មន្ត្រីជំនាញចុះសើុប អង្កេតស្រាវជ្រាវនៅចំណុចជាន់ទី ៨ ខុនដូ មុីឡាន កុងគ័ន នេះដើម្បីចូលរួមទប់ស្កាត់រាល់ល្បែងស៊ីសង់ទាំងឡាយណាដែលខុសច្បាប់ហើយក៏កំពុងតែបង្កហានិភ័យបង្កើតបទល្មើសនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោលឆក់-ចោរប្លន់-គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើម។

ដើម្បីគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលដាច់ណាត់មិនឱ្យមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតដោយខុសច្បាប់និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានបានទាន់ពេលវេលា។






No comments