សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃសុក្រ​៩កេីត ខែពិសាខ​ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៣​វេលាម៉ោង១៧:០០នាទី មានប្រជាពលរដ្ឋ​បានខលមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ថាមានមនុស្សប្រុស ស្រី ចេញចូលបន្ទប់ជួល មួយកន្លែងសង្ស័យមានការ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីទទួល ព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ ផ្នែកប្រឆាំងគ្រឿងញៀនចុះទៅដល់គោលដៅ ភ្លាមៗក៏ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ១.ឈ្មោះអឿន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ។ ពេលនោះកម្លាំងសមត្ថកិច្ចបានសុំធ្វើការត្រួតពិនិត្យរកឃើញមាន។

១.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣កូនថង់តូច។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៧០គ្រាប់
   
ក្រោយមកទៀតវេលាម៉ោង ០០:២០នាទី ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យើងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ឈ្មោះឈូ ឈៀក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ នៅចំណុចមុខកាសុីណូ(ហ្គ្រេន ទីង)ដែរស្ថិត នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពេលនោះកម្លាំងសុំធ្វើការត្រួតពិនិត្យរកឃើញមាន៖
១.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០១ថង់ធំល្មម និង០៤កូនថង់តូច។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន(១២០០គ្រាប់) និង(ថ្នាំគ្រាប់ពណ៌ ប៉ៃតងចំនួន១២គ្រាប់)។
៣.ដែកកេះ០១។
៤.កាបូបស្ពាយជំហៀងមួយ។
៥.ទូរស័ព្ទដៃមួយគ្រឿង ម៉ាក់(L.MAX)។ ជំនាញសុំឃាត់ខ្លួន ដើម្បីបន្តស្រាវជ្រាវ និងកសាងសំនុំរឿងបញ្ជូនតាមនិតិវិធី ៕

#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤


No comments