សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិតជាមនុស្សច្រើនអ៊ូរអដូចគេថាមែន៖ទីតាំងបើកលេងភ្នាល់លុយជល់មាន់តាមកញ្ចក់ទូរទស្សន៍នៅក្បែរទ្រុងជ្រូកលោកសក្ក័២ ឃុំសំរោងធំតើលោក ព្រុំ សំណាង អធិការស្រុកជ្រាបរឿងឫនៅ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៤.០៤.២០២៣ ពិតដូចពាក្យពលរដ្ឋរាយកាណ៍មកពិតមែនថាទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមកញ្ចក់ទូរទស្សន៍ដល់ធំមួយកន្លែងស្ថិតនៅក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ល្បីថាទីតាំងមួយកន្លែងសំបូរអ្នកស្នេហាបក្សីកីឡាតាមកញ្ចក់ទូរទស្សន៍ច្រើនហើយភ្នាល់លុយគ្នាយ៉ាងសប្បាយដោយមិនរំខានដល់មន្ត្រីពាក់ក្នុងមូលដ្ឋានស្រុកកៀនស្វាយសូម្បីតែបន្តិច។

ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{រស្មីក្រុងតាខ្មៅ}យើងថ្ងៃនេះអោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់មួយកន្លែងនៅក្បែរច្រកចូលទ្រុងជ្រូកលោកសក្ក័២ កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនញញើតវិធានការរបស់សមត្ថកិច្ចអាជ្ញាធរឃុំរឺស្រុកឡើយ ដូចជាគួអោយចំណែកណាស់ ហេតុអ្វីទីតាំងបើកលេងតែប៉ុណ្ណាណីបែរជាមន្ត្រីពាក់ព័ន្ធមិនដឹងទៅវិញ។

ពលរដ្ឋសង្ឃឹមលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ ជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផងកុំបិតភ្នែកម្ខាង បើកភ្នែកម្ខាង ធ្វើមើលមិនឃើញព្រោះមិនសូវល្អទេ សំរាប់ភ្នែករបស់ប្រជាពលរដ្ឋ សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ(ពោល)៖គឺដោះស្លែរណាស់ហើយ។

ដើម្បីគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកអធិការស្រុកកៀនស្វាយ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124



No comments