សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងភ្នាល់លុយជល់មាន់តាមអនឡាញ{ឡែបថប់}ចូលតាមច្រកគម្រោងភូមិដ្ឋាន សុភមង្គល កំពប់អំបិល សូមអធិការស្រុកសន្ទុកជួយចាត់មន្ត្រីជំនាញចុះពិនិត្យឬបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ធំ៖ផ្សាយចេញថ្ងៃទី២៣.០៤.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញកញ្ចក់ទូរទស្សន៍មួយកន្លែងស្ថិតនៅក្នុងភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សូមអធិការស្រុកចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាបផង។

ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{រស្មីក្រុងតាខ្មៅ}យើងថ្ងៃនេះអោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់មួយកន្លែងចូលតាមច្រកគម្រោងភូមិដ្ឋាន សុភមង្គល កំពប់អំបិល កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកសន្ទុកទប់ស្កាត់ឬបង្ក្រាបនៅឡើយទេ។

ពលរដ្ឋស្នើសុំលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក សូមជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផងដើម្បីមានវិធានការណ៍ទប់ស្កាត់ឬបង្ក្រាប ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះហាក់បីដូចជាបើកលេងជារៀងរាល់ថ្ងៃដោយមិនទាន់មានមន្ត្រីជំនាញណាម្នាក់។

ដើម្បីគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកអធិការស្រុកសន្ទុក និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124



No comments