សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងលួចបើកភ្នាល់ជល់មាន់អនឡាញ {តាមឡែបថប់}មួយកន្លែងឃុំសំបូរសូមលោកអធិការស្រុកបាធាយចុះបង្ក្រាបផង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី២១.០៤.២០២៣ ទីតាំងលួចបង្កប់ភ្នាល់លុយគ្នាជល់មាន់តាមប្រពន្ធ័អនឡាញ{ឡែបថប់}កំពុងពេញនិយមមួយកន្លែងស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម សូមមន្ត្រីអាជា្ញធរពាក់ពន្ធ័ស្រុកបាធាយមានវិធានការបង្ក្រាបផង!!

បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}យើងអោយដឹងថាមានទីតាំងបង្កប់លេងល្បែងសុីសងជល់មាន់ភ្នាល់លុយគ្នាតាមអនឡាញខាងលើបានបើកដំណើរការជារៀងរាល់ថ្ងៃ ហើយពលរដ្ឋម្នាក់លើកឡើងថាបើមានល្បែងសុីងចឹងមូលដ្ឋានមើលទៅមិនយូរមិនឆាប់ និងបង្កអហានិភ័យនិងអសន្តិសុខក្នុងមូលដ្ឋានអំពើចោរកម្មផ្សេងៗនិងកើតឡើងមិនយូរមិនឆាប់នោះទេ។

ជុំវិញលួចបើកល្បែងសុីសងខាងលើពលរដ្ឋក្នុងមូលដ្ឋានជាច្រើនស្នើសុំលោក សំ ណាល់ អធិការស្រុកបាធាយ ជាពិសេសសំណូមពរ លោក ហេង វុទ្ធី ទើបមកកាន់ដំណែងជាស្នងការខេត្តកំពង់ចាមសូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងលួចបើកល្បែងសុីសងខាងលើផង ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន!!!!

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124



No comments