សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល !!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ ៖នៅរសៀលថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។

​ តាមអនុក្រឹត្យលេខ ៣៧៧ ស្តីពីការតែង តាំងមន្ត្រីរាជការ សម្រេចតែងតាំង លោក គាត ហ៊ុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ លេខ៤ ជា អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។ 

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោក ស្រី អភិបាលរងក្រុង លោកចៅសង្កាត់ សមាជិក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិលផងដែរ។

បន្ទាប់ពីការបេ្តជ្ញាចិត្ត របស់ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលបាលក្រុងប៉ោយប៉ែត និង អានរបាយការណ៍ សំខាន់ៗ ការងារ អភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន រួចមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការអបអរសាទរការចូលកាន់មុខ តំណែងជាអភិបាល នៃគណៈអភិបាល ក្រុង​ប៉ោយប៉ែត នាពេលនេះ សូមកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ក្រោមការ ដឹកនាំរបស់ គណៈបញ្ជាការឯកភាពក្រុង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយផ្អែកតាមលក្ខណ:សម្បត្តិ និងបទពិសាធនល្អៗ របស់ លោក គាត ហ៊ុល អភិបាល​ក្រុង​ប៉ោយប៉ែត ដោយមានការឯកភាព ពីថ្នាក់ដឹកនាំ ក៏ដូចជា ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាល បានសម្រេចតែងតាំង លោក គាត ហ៊ុល ជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។

ព្រមទាំងបានផ្តាំផ្ញើ ដល់ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ដែលចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្តសម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល នេះ ត្រូវខិតខំបំពេញការងារប្រកប ដោយសមត្ថភាព មនសិកា និងបន្តអនុវត្តន៍ការងារ កាន់តែល្អប្រសើរឡើង ។

ដោយ៖លោក ព្រឿន សាវុន អនុប្រធានព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យ!!!



No comments