សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឆេង សំអឿន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាពៅ១ តំណាង ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់សាសនិកអ៊ីស្លាមដែលចូលពិធីបួសនៅវិហារកាន់សាសនាអ៊ីស្លាម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ នៅថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិភូមិព្រែកតាពៅ១ ដឹកនាំដោយលោក ឆេង សំអឿន បានសហការជាមួយក្រុមការងារភូមិ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្ដមប្រធានជូនវិហារបួសរួមមាន៖

១/អង្ករ ២៥០ kg

២/ទឹកសុទ្ធ ២០កេស

៣/ទឹកក្រូចហ្វានតា ២០កេស

៤/មីខ្លាឃ្មុំ ១០កេស

៥/ស្ករស ៥០kg

៦/ទឹកដោះគោ ១កេស

៧/ជួយថវិកាទៅវិហារចំនួន ១,០០០,០០០រៀល

៨/ជូនថវិកាដល់ប្រជាការពារភូមិចំនួន ៥០០,០០០៛។

សរុបជាថវិកាចំណាយរួមចំនួន ៣,៥៦៥,០០០រៀល(បីលានប្រាំសែនប្រាំមួយមុឺនប្រាំពាន់រៀលគត់)។

ក្នុងឱកាសនោះដែលលោក ឆេង សំអឿន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាពៅ១ បានពាំនាំប្រសាសន៍ផ្ដែផ្ដាំពី  ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន សួរសុខទុក្ខដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់និងអំពាវនាវដល់ពុកម៉ែបងប្អូនសូមចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាជិតឈានមកដល់ហើយនាខាងមុខនេះក្រោមការដឹកនាំដ៏ឆ្លាតវៃដ៏ខ្ពង់ខ្ពស់ពីសម្ដេច សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។







No comments