សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំមានការរន្ធត់ចិត្តជាខ្លាំងក្រោយអាជ្ញាធរខេត្តថា ដីគាត់ជាដីរដ្ឋ និងបានដាក់លិខិតសុំបដិសេធលើកំណត់ហេតុរបស់រដ្ឋបាលខេត្តកណ្ដាល!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កណ្តាល៖ បន្ទាប់ពីរដ្ឋបាលខេត្តកណ្ដាលកោះហៅភាគីពាក់ព័ន្ធទំនាស់ដីធ្លីរវាងលោកយាយ អែម ថៃ និងឈ្មោះ អ៊ុន ស្រីអូន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយ លោក គង់ សោភ័ណ្ឌ បានធ្វើមតិបូកសរុបថា «ករណីនេះជាវិវាទកិច្ចសន្យារវាងលោកយាយ អែម ថៃ ជាម្តាយទី២ និងកូនស្រីដើម ឈ្មោះ អ៊ុន ស្រីអូន ដែលត្រូវដោះស្រាយតាមប្រព័ន្ធតុលាការ និងចំពោះតែដីស្របច្បាប់ប៉ុណ្ណោះ ហើយ មិនបានចំពោះដីទំនប់ ស្ទាក់ទឹកទេ ដែលជាដីរដ្ឋ ត្រូវដោះស្រាយតាមគណៈកម្មការសុរិយោដីខេត្ត» ស្រាប់តែលោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ និងឈ្មោះ អ៊ុន ឈៀង អាយុ៤៣ឆ្នាំ រស់នៅភូមិ ត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាលនាំគ្នាធ្វើលិខិតសុំបដិសេធត្រង់ចំនុចមួយចំនួនលើកំណត់ហេតុចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។


លោកយាយ អែម ថៃ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកយាយបានទិញដីស្រែប្រាំងទំហំ៤៥៣០មែត្រការ៉េ រួមទាំងទំនប់ស្ទាក់ទឹកតាមាសក្នុងឆ្នាំ១៩៩៧ និង កាន់កាប់ប្រើប្រាស់អាស្រ័យផលជាប់រហូតដល់ឆ្នាំ២០១៩ ទើបមានវិវាទរវាងគ្រួសារខ្ញុំកើតឡើង និងមានការចាក់ដីរំលោភបំពានយកពីក្រុមហ៊ុនមួយដ៏មានឥទ្ធិពល។

លោកយាយបន្តថា កន្លងមករៀងរាល់ឆ្នាំ ពួកគាត់ទាំង៧គ្រួសារ តែងតែចំណាយថវិការដើម្បីជីកស្តារលើកទំបន់រាងស្នែងក្របីទប់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំងហើយ មានការខ្វះខាតទឹក មានឆ្នាំខ្លះស្រូវស្កកក៏មាន ប្រជាពលរដ្ឋក្នុងក្រុមប្រាំងមានការលំបាក ក្រោយមកក៏បាន ស្នើសុំមូលនិធិឃុំឱ្យជួយនិងធ្លាប់មានគណៈពង្រឹងបក្សជួយខ្លះដែរ ប៉ុន្តែនៅតែខ្វះខាតទឹកដោយបងប្អូនក្នុងក្រុមចេះតែរុករានដីធ្វើស្រែបន្ថែម អ្នកខ្លះបានតិច អ្នកខ្លះបានច្រើន ការបង្កបង្កើនផលមិនសូវបានទិន្នផល ខ្ពស់នោះទេ។

លោកយាយ អែម ថៃ បច្ចុប្បន្នកំពុងស្រែកហៅរកយុត្តិធម៌ដោយខ្លួនមានជំងឺជាប់កាយបានបន្តទៀតថា សម្រាប់ដីទំនប់ស្ទាក់ទឹកដែលវាស់វែងមានទំហំ ១០៧,២៤៨ម៉ែត្រការ៉េ គឺមិនមែនផ្ទៃដី ទំនប់ស្ទាក់ទឹកទាំងអស់នោះទេ នៅក្នុងនោះមានដីចំណីព្រៃដែលនៅសងខាងព័ទ្ធស្ទើជុំវិញ ពេលវាស់សរុបមើលឃើញធំអីចឹងហើយ ដីមានលក្ខណៈជំរាលទំនាប ទើបទប់ស្ទាក់ទឹកបាន មិនមែនប្រព័ន្ធប្រឡាយ ទឹកធ្លាក់ពីអូរកុងដូចការលើកឡើងនោះទេ ដីទំនប់នេះជាដីក្រុម៤ មាន៧គ្រួសារ កាន់កាប់អាស្រ័យផល ក្រោយឆ្នាំ៨០ជាង និងមានទំនប់ស្ទាក់ទឹកជាច្រើនទៀតរាប់រយរាប់ពាន់គ្រួសារអាស្រ័យផល និងបានលក់ឱ្យក្រុមហ៊ុនផ្សេងៗ សូមមេត្តាកុំភាន់ច្រឡំ គ្រាន់តែឮឈ្មោះទំនប់ទឹក យល់ថាជារបស់រដ្ឋនោះ វាជាការចែង ចែកគ្នាកាន់កាប់អាស្រ័យផលតាមក្រុមតាមភូមិតាមឃុំរៀងៗខ្លួន។

ទន្ទឹមនោះ លោកយាយ អែម ថៃ បានលើកឡើងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា ចំពោះដីដែលអាចបង្ករ បង្កើនផលបានត្រូវបែងចែកឱ្យប្រជាជនធ្វើកុំទុកឱ្យទំនេរ ហេតុដូច្នេះភូមិបាលស្រុកឃុំក៏ចាត់ចែងទៅតាម ចំនួនសមាជិកនៃគ្រួសារនីមួយៗ ប្រជាជននៅទីនោះពិតជាស្គាល់ច្បាស់ណាស់ថាដីណាជាដីរដ្ឋ ដីណារបស់ប្រជាជន ថ្វីត្បិតពួកខ្ញុំមិនចេះច្បាប់ ឬយល់ដីពីច្បាប់បានតិចតួចក្តីក៏ពួកខ្ញុំមិនហ៊ានលក់ដីរដ្ឋដែរ តែដីទំនប់ស្ទាក់ទឹកនេះជាការចំណាយកំលាំងញើសឈាមរបស់ប្រជាជនដែលខំជីករែកស្តារមានការហត់នឿយ លំបាក មានតែជីវិតអ្នកស្រែទេទើបយល់ច្បាស់ សូមមេត្តាស្តាប់របាយការណ៍ កំណត់ហេតុរបស់លោក អភិបាលស្រុកផង ពិសេសសូមបើកបេះដូងស្តាប់ការអះអាងរបស់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរមូលដ្ឋាន ភូមិឃុំផង គាត់ជាអ្នករស់នៅមូលដ្ឋានផ្ទាល់ គាត់ដឹងស៊ីជម្រៅពីប្រវត្តិសាវតាដី ព្រោះគាត់ជាអ្នករស់នៅ តាំងពីតូចក្រូចឆ្មាមក សូមកុំសូវជឿលើបុគ្គលបក្សពួកក្រុមហ៊ុនពេក ឬជឿលើការថតពីលើអាកាសពេកវា មិនច្បាស់លាស់ទាំងស្រុងនោះទេ។ បើដីទំនប់ស្ទាក់ទឹកនោះ ករកើតឡើងដោយធម្មជាតិ ឬប្រជាពលរដ្ឋរួមភូមិ ឬរដ្ឋជាអ្នកចំណាយជីកស្តារឱ្យប្រើប្រាស់ជារួមដូច ទំនប់អូរកុង ទំនប់ថ្នល់ចាម ទំនប់ឆ្កែលុង នោះ នាងខ្ញុំមិនបដិសេធទេ នេះជាដីក្រុម៤មាន៧គ្រួសារអាស្រ័យផលរួមគ្នា មួយវិញទៀតចំណែក៦គ្រួសារគេ លក់ទទួលបានលុយអស់ហើយ នៅឡើយតែខ្ញុំមួយគ្រួសារត្រូវអាជ្ញាធរខេត្តកណ្តាលលើកឡើងថា ជាដីរដ្ឋ ទៅវិញ តើនេះយុត្តិធម៌ចំពោះរូបខ្ញុំទេ?

លោកយាយ អែម ថៃ បានបន្តឲ្យដឹងទៀតថា លោកយាយមានការលំបាកតស៊ូស្ទើរស្លាប់ស្ទើរស់ ទំរាំឈ្នះក្តីនៅតុលាការ កំពូលយ៉ាងលំបាកបំផុត ដោយសារដីមានការប្រែប្រួល មានការចាក់ដីលុបរំលោភបំពាន មានអ្នកកាន់កាប់ថ្មី និងមានការលួចធ្វើបណ្ណកម្មសិទ្ធិដោយមិនបានឆ្លងកាត់ភូមិស្រុកទៀត ទើបលោកយាយស្នើសុំក្ដីមេត្តាជួយអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្តឱ្យជួយដោះស្រាយសម្របសម្រួលជាមួយនឹងក្រុមហ៊ុន ប៉ុន្តែជាលទ្ធផលត្រូវអាជ្ញាធរខេត្តចាត់ទុកដីទំនប់ស្ទាក់ទឹកជាដីរដ្ឋទៅវិញ។ លោកយាយ អែម ថៃ បានបន្តថា លោកយាយរន្ធត់ចិត្ត ឈឺចិត្តខ្លាំងណាស់ បើឯកឧត្ដមអភិបាលខេត្ត លើកឡើងបែបនេះគឺ លោកយាយត្រូវបាត់បង់ដីហើយ អ្វីដែលសំខាន់គឺធ្វើឱ្យមានការភាន់ច្រឡំក្នុងដំណើការនីតិវិធីនៅតុលាការកំពូលដែលកំពុងមានការប្ដឹងសើរើជម្រះសារថ្មី។


No comments