ទីតាំងបើកល្បែងជល់មាន់ដីនិងជល់មានតាមអនឡាញតាម{ឡែបថប}ដុះស្លែរមួយកន្លែងក្នុងភូមិចក ឃុំត្រពាំងសាទ ពលរដ្ឋស្នើសុំអធិការស្រុកបាទីនិងស្នងការខេត្តបង្ក្រាបផង!!!វគ្គ២
ខេត្តតាកែវ៖ចេញផ្សាយថ្ងៃទី៣១.០៣.២០២៣ ទីតាំងបើក ល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញ(ឡែបថប) និងជល់មាន់ដី ដុះស្លែរមួយកន្លែងត្រូវបានប្រជាពលរដ្ឋរាយការណ៍មកអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}ថាមានទីតាំងចម្ងាយពីផ្សារសំរោងយោងជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ថាទីតាំងបើកលេងល្បែងភ្នាល់លុយដោយខុសច្បាប់ភ្លាមៗអង្គភាពបានចុះដល់ទីតាំងជាក់ស្តែងឃើញថាមានការប្រមូលផ្តុំគ្នាលេងល្បែងសុីសងពិតដូចប្រជាពលរដ្ឋក៏បានផ្តិតរូបជាក់ស្តែងដើម្បីធ្វើការចុះផ្សាយជូនដល់មូលដ្ឋានឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់បង្ក្រាបផង។។
នេះបើយោងតាមការរាយកាណ៍ប្រជាពលរដ្ឋក្នុងមូលបានបន្តថាអោយដឹងថា៖ទីតាំងបើកលេងល្បែងសុីសងខាងលើបានបើកលេងល្បែងដូចជា{ជល់មាន់ដីផ្លែកាំបិតហើយនិងជល់មាន់អនឡាញតាម(ឡែបថប់}ជាអចិន្ត្រៃយ៍ពោលគឺ៖ដុះស្លែរ តែម្តងដោយមិនមានការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធក្នុងស្រុកបាទីនៅឡើយទេ ពលរដ្ឋបន្តថាទីតាំងបើកលេងមួយកន្លែងនេះមន្ត្រីជំនាញសមត្ថកិច្ចស្រុកបាទីហាក់បីដូចជាព្រងើយកន្តើយក្នុងការចុះបង្ក្រាបរឺក៏ត្រូវដងត្រូវផ្លែរគ្នាទៅហើយទើបបើកភ្នែកម្ខាងបិតភ្នែកម្ខាងធ្វើមើលមិនឃើញ។
ក្រោយមកអង្គភាពយើងក៏បានរាយការណ៍ទៅលោក ម៉ាន់ ទូច មេប៉ុស្តិ៍ត្រពាំងសាប លោកបានប្រាប់អង្គភាពយើងថាលោកបានសួរទៅអធិការរងដែលតែអធិការងប្រាប់ថាទីតាំងហ្នឹងគឺជារបស់មេៗទេហើយក៏បានបិទទូរសព្ទជាប្រញាប់។
គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។
ជុំវិញល្បែងស៊ីសងខាងលើពលរដ្ឋសង្ឃឹមថា៖លោក ឆាយ កែវមុន្នី អធិការស្រុកបាទី គួតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាប មិនគួរព្រងើយកន្តើយក្នុងចុះបង្ក្រាប សង្ឃឹមថាលោកអធិការចុះបង្ក្រាបទីតាំងមួយកន្លែងនេះព្រោះថាដុះស្លែយូរមកហើយគួរតែទៅបោសសំអាតលាងម្ដងទៅ។
ទីតាំងបើកល្បែងស៊ីសង់ជល់មាន់ដីនិងជល់មាន់តាមអនឡាញ លេងតាម{ឡែប ថប់}ដុះស្លែរខាងលើ ពលរដ្ឋស្នើរសុំលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ ជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងដើម្បីទប់ស្កាត់និងធ្វើការបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនដូចជា៖ចោរលួច ចោរឆក់ ចោរប្លន់ គោសផ្ទះ ហ្នឹងហិង្សាក្នុងគ្រួសារជាដើម សង្ឃឹមថាលោកស្នងការនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់អធិការស្រុកដើម្បីចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងភូមិ/ឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏
ការិយាល័យនិពន្ធ៖0967117744/017279124
No comments