សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងជល់មាន់ដីនិងជល់មាន់តាមអនឡាញ {ឡែបថប}ខាងក្រោយផ្ទះផ្លាកយីហោ គឹម ឡុង ថតរូបផ្តិតរូបមួយកន្លែងក្បែរផ្សារសំរោងយោង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ចេញផ្សាយថ្ងៃទី៣០.០៣.២០២៣ ល្បែងស៊ីសងភ្នាល់គ្នាជល់មាន់តាមអនឡាញ(ឡែបថប)ដែលប្រជាពលរដ្ឋស្គាល់ជាល្បែងបង្កអោយបែកបាក់គ្រួសារនិងបង្កើតបទល្មើសចោរកម្មផ្សេងៗនៅភ្នំមូលដ្ឋានដែលទីតាំងបណ្តោយផ្លូវទៅត្រាំខ្នារចម្ងាយពីផ្សារសំរោងយោងជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

នេះបើយោងតាមការរាយកាណ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}នៅថ្ងៃនេះអោយដឹងថា៖ទីតាំងខាងលើបានបើកលេងល្បែងសុីសងដូចជា{ជល់មាន់ដីផ្លែកាំបិតហើយនិងជល់មាន់តាមឡែបថប់}ជាអចិន្ត្រៃយ៍ពោលគឺ៖ដុះស្លែរតែម្តង។

ក្រោយមកអង្គភាពយើងក៏បានរាយការណ៍ទៅលោក ម៉ាន់ ទូច មេប៉ុស្តិ៍ត្រពាំងសាប លោកបានប្រាប់អង្គភាពយើងថាលោកបានសួរទៅអធិការរងដែលតែអធិការងប្រាប់ថាទីតាំងហ្នឹងគឺជារបស់មេៗទេហើយក៏បានបិទទូរសព្ទទាំងប្រញាប់ទៅ។

ជុំវិញល្បែងស៊ីសងខាងលើដែលលោកមេប៉ុស្តិ៍ត្រពាំងសាបបានប្រាប់ថាជារបស់មេៗមិនដឹងថាមេមួយណាទេមានតែ លោក ឆាយ កែវមុន្នី អធិការស្រុកបាទីទេ ទំនងប្រហែលជាដឹងរឿង ចៀសវាងមានការសង្ស័យ ពលរដ្ឋស្នើសុំលោកអធិការរូបនេះជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបផងព្រោះថាទីតាំងមួយកន្លែងនេះដុះស្លែហើយគួរតែទៅបោសសំអាតលាងម្ដង។

ល្បែងស៊ីសង់ជល់មាន់ផ្លែកាំបិតនិងជល់មាន់តាមអនឡាញ ឡែប ថប់ ពលរដ្ឋសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ និងចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងដើម្បីទប់ស្កាត់រាល់បិទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច ចោរឆក់ ចោរប្លន់ គោសផ្ទះ ហ្នឹងហិង្សាក្នុងគ្រួសារជាដើមសង្ឃឹមថាលោកស្នងការនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីភូមិ/ឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124




No comments