សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជួបសំណេះសំណាលនិងនាំយកអំណោយមានគ្រឿងបរិភោគនិងបរិក្ខាពេទ្យប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥១!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជួបសំណេះសំណាលនិងនាំយកអំណោយមានគ្រឿងបរិភោគនិងបរិក្ខាពេទ្យប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥១កាលពីថ្មីៗនេះនៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ស្រុកព្រៈនេត្រព្រៈ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១បានមានប្រសាសន៍ថា៖កម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ក្រៅពីការងារការពារបូរណៈភាពទឹកដីនិងការពាររាជរដ្ឋាភិបាលស្របច្បាប់ត្រូវខិតខំយកចិត្តទុកដាក់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់និងខ្យល់កន្ត្រាក់ហើយជួយប្រមូលផលជូនប្រជាកសិករ។

លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍កោតសសើរចំពោះកងកម្លាំងយោធាទិសទី១បន្ទាយមានជ័យនៃយោធភូមិភាគទី៥ដែលបានខិតខំការពារបូរណៈភាពទឹកដីនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិខេត្តបន្ទាយមានជ័យនៅឆ្នាំ២០២១និង២០២២កន្លងទៅ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ពិធីជួបសំណេះសំណាលនិងសួរសុខទុកដល់កងកម្លាំងយោធាដែលនៅទិសពាយ្យនៃប្រទេសកម្ពុជានិងនាំយកអំណោយដល់កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ព្រៈនេត្រព្រៈជាដៃគូសម្ព័ន្ធមេត្រីភាពរវាងក្រសួងសុខាភិបាលនិងក្រុមហ៊ុនសុខាអូតែលរីសោត។

ក្នុងឱកាសចុះសួរសុខទុកនាំយកអំណោយមានគ្រឿងបរិភោគចំនួន១៣មុខ និងឱសថបរិក្ខានិងសម្ភារៈពេទ្យមានចំនួន៤១មុខនិងថវិការ១០លានរៀល៕

ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!



No comments