រថយន្តពីរគ្រឿងបានបុកគ្នាបង្កនិងការឆាប់ឆេះភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចស្នងការដ្ឋានខេត្តកណ្ដាល!!!
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះដឹកនាំបញ្ជាផ្ទាល់ដឹកនាំកម្លាំង ធ្វើការពន្លត់អគ្គិភ័យដែលកើតឡើងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តកើតហេតុ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលា ១២:០០នាទី រំលងអធ្រាត្រ នៅចំណុចកើតហេតុ មុខផ្សារគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ក្រោយកើតហេតុភាគីរថយន្តរត់គេចខ្លួន។បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សម្ភារខូចខាតរួមមាន៖រថយន្ត ០៣គ្រឿង,យ៉ាបផ្ទះ ប្រជាពលរដ្ឋ៦,យ៉ាប រោងផ្សាររបស់បងប្អូន អាជីវករ មួយចំនួន។
ប្រភពព័ត៌មានបន្តថា នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី មានរថយន្តសណ្ដោងទូរកុងតឺន័រ១គ្រឿង បើកបរ ដោយជនមិនស្គាល់ អត្តសញ្ញាណ ដែលបើកពីអ្នកលឿង ទៅភ្នំពេញ បើកដល់ចំណុចកើតហេតុស្រាប់តែបានបុកនឹងរថយន្តសណ្តោង ទូរកុងតឺន័រ០១ទៀតឈប់ចតហូប បបរ នៅមុខផ្សារគគីរ បណ្ដាលឲ្យ រថយន្តកុងតឺន័រ ដែលចតអែបខាងនោះក្រឡាប់ទៅម្ខាង សង្កត់លើ រថយន្តតូច១គ្រឿងទៀតដែលចតនៅចញ្ចើមផ្លូវ ស្របពេលនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង តែដោយរថយន្តបង្ក កុងតឺន័រ ដែលបុកនោះមានដឹកអីវ៉ាន់ពេញក្នុងទូកុងតឺន័រ ដូចជា កំប៉ុងថ្នាំបាញ់ម៉ូស(ម៉ាក Renger) ពេញទូ ទើបបណ្ដាលឲ្យផ្ទុះ និងឆាបឆេះបង្កជាអណ្ដាតភ្លើងយ៉ាង សន្ធោរសន្ធៅ។
ប្រភពព័ត៌មានបានបន្តទៀតថា ភ្លាមនោះដោយមានកិច្ចអន្តរាគមន៍ពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយបានដឹកនាំបញ្ជាកម្លាំងពន្លត់អគ្គិភ័យខេត្តនិងអធិការនគរបាលស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមន៍ បង្ការពន្លត់អគ្គិភ័យពីនាយកដ្ឋាន និងខាងបុរីប៉េងហួត ទើបយើងអាចគ្រប់គ្រងស្ថានការណ៍បានមិនឲ្យអណ្ដាតភ្លើង ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ពិសេសគឺ ចំណុចផ្សារគគីរតែម្ដង។
ក្នុងប្រតិបត្តិការនោះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន១១គ្រឿង: មកពី ស្នងការនគរបាលខេត្ត០៣គ្រឿងប្រើប្រាស់ទឹកអស់០៦រថយន្តមកពីបុរីប៉េងហួត០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ រថយន្ត និងរថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយ ០១រថយន្តប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ខាងនាយកដ្ឋានបង្កាពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើទឹកអស់៥រថយន្ត។ ក្នុងប្រតិបត្តការនោះកម្លាំងយើងសហការពន្លត់ចប់១០០%នៅវេលាម៉ោង៣:៥០នាទី ថ្ងៃ៤ ខែមីនា ឆ្នាំ២០២៣៕
No comments