សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ហាងកាហ្វេរមួយកន្លែងគ្មានយីហោរកំពុងបង្កប់លួចលាក់បើកលេងល្បែងជល់មាន់អនឡាញសូមអាជ្ញាធរស្រុកក្រគរជួយពិនិត្យនិងបង្ក្រាបផង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិ៍សាត់៖ផ្សាយចេញថ្ងៃទី១៧.០២.២០២៣ ទីតាំងលួចលាក់បើកភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេរគ្មានយីហោរស្ថិតនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងបើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកក្រគរ ចុះពិនិត្យផង។

តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ឲ្យដឹងថាមានទីតាំងល្បែងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេដែលគ្មានយីហោកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយជាដំណឹងជូនដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកក្រគ ឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់។

ពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក មោក ភារម្យ អធិការស្រុកក្រគ ជួយចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។

សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកក្រគរ និងយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ជាពិសេសពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការខេត្តពោធិ៍សាត់សូមមានវិធានការចាប់មន្ត្រីជំនាញចុះពិនិត្យទីតាំងលួចលាក់លេងល្បែងស៊ីសងមួយកន្លែងនេះផងដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124




No comments