លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនាំយកអំណោយរបស់ ឯកឧត្ដមស្នងការ ជូនស្ដ្រីទើបសម្រាលកូនរួច ចំនួន០៣គ្រួសារ!!!
ខេត្តកណ្តាល៖រសៀល៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀនក្រុមការងារចុះមូលដ្ឋានភូមិដើមគរ៖ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកណ្ដាលនិងសហការីក្រុមការងារនាំយកអំណោយរបស់ ឯកឧត្ដមប្រធាន ជូនស្ដ្រីទើបសម្រាលកូនរួច ចំនួន០៣គ្រួសារ៖
១.ឈ្មោះ នួន ម៉ូលី
២.ឈ្មោះ ម៉ុត ម៉េងជូ
៣.ឈ្មោះ ហេង ដាវីន
ដែលមានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
+ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ១បាវ = ៥០ គ.ក្រ
-ថវិកា = ១០០.០០០៛
សរុបចំនួន ៦៦០.០០០រៀល
នាឱកាសនោះដែរលោកស្នងការរងបានពាំនាំប្រសាសន៍ឯកឧត្ដមប្រធានផ្តាំផ្ញើ ចុះសាកសួរសុខទុក្ខ សូមជូនពរ ស្ដ្រីទើបសម្រាលកូនរួចទាំងបីគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ។
No comments