សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពលរដ្ឋស្នើសុំលោកអភិបាលខេត្តតាកែវជួយអន្តរាគមន៍ព្រោះអភិបាលស្រុកមង្គលបុរីប្រគល់ប្រឡាយទឹកឲ្យបុគ្គលឯកជនកាន់កាប់ទាំងដែលពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ ៖ផ្សាយចេញថ្ងៃទី១១.០១.២០២៣ ពលរដ្ឋនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ទទូចស្នើសុំទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាជួយអន្តរាគមន៍ទៅលោកអភិបាលស្រុក រស់ ប៊ុនធឿន ដែលបានស៊ីញ៉េ ប្រគល់សិទ្ធកាន់កាប់ចាត់ចែងទឹកប្រឡាយ សម្រាប់ស្រោចស្រពផលដំណាំទៅឲ្យបុគ្គលឯកជន ទាំងដែលពួកគាត់កំពុងប្រើប្រាស់ អាស្រ័យផលប្រចាំថ្ងៃ។

ពលរដ្ឋលើកឡើងថាប្រឡាយទឹកដែលប្រជាពលរដ្ឋអាស្រ័យផលជារៀងរាល់ថ្ងៃត្រូវបាន៖លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី ឯកភាពនិងស៊ីញ៉េអនុញ្ញាតិប្រគល់ប្រឡាញទឹកទៅឲ្យបុគ្គលឈ្មោះ ផាន់ ដា កាន់កាប់ចាត់ចែងលក់ទឹកទៅឲ្យប្រជាពលរដ្ឋធ្វើស្រែចំការ ទាំងដែលពួកគាត់កំពុងពឹកផ្អែកទៅប្រឡាយទឹកមួយកន្លែងនេះដើម្បីប្រើប្រាស់អាស្រ័យផលជាប្រចាំថ្ងៃតែម្តងដល់មិនអស់ប្រាក់កាក់នោះទេ។

ពលរដ្ឋបន្តថា៖មិនតែប៉ុណ្ណោះការប្រគល់សិទ្ធនេះ គឺមិនបានឆ្លងកាត់ការពិភាក្សាពីពលរដ្ឋ ពីមន្ទីរជំនាញខេត្ត ឬក៏ការដេញថ្លៃផ្គត់ផ្គង់តាមក្បួនច្បាប់អោយបានសមស្របនោះទេ។ ក្រុមប្រជាពលរដ្ឋនៅភូមិ ឃុំខាងលើបញ្ជាក់ថា ប្រឡាយទឹកដែលចៅហ្វាយស្រុកប្រគល់ឲ្យបុគ្គលខាងលើគ្រប់គ្រង គឺបម្រើផលប្រយោជន៍ស្រោចស្រពដីស្រែពួកគាត់៤០ហិកតា ហើយអ្វីដែលពួកគាត់ហួសចិត្តនោះ គឺមានលេចមុខជនមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានតាំងខ្លួនជាខ្សែឧបៈ ខ្សែអ្នកធំ មកជួយសម្រួលការងារ ឲ្យឈ្មោះ (ផាន់ ដា )នេះទៀតផងដោយបូមទឹកលក់ឱ្យទៅប្រជាពលរដ្ឋប្រើប្រាស់ដោយដាក់ស្រែដោយគិតតម្លៃ ៣០ ម៉ឺនរៀលក្នុងមួយហិចតា។ 

ជុំវិញការស៊ីញ៉េប្រគល់ប្រឡាយទឹកទៅឲ្យបុគ្គលឯកជនកាន់កាប់ ធ្វើឲ្យមានការផ្ទុះការតវ៉ាពីប្រជាពលរដ្ឋកំពុងតែអាស្រ័យផល ចំណែក លោក រស់ ប៊ុនធឿន ដែលជាអភិបាលស្រុកមង្គលបុរី អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងមិនអាចសុំធ្វើការបំភ្លឺបានទេដោយទំនាក់ទំនងតាមរយៈទូរសព្ទដៃជាពីរដងចូលតែគ្មានអ្នកទទួល???

ចំណែកឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានថ្លែងប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}យើងតាមទូរសព្ទបានឱ្យដឹងថាសូមដាក់តាមរយៈឯកសារតាមរយៈ what's upនិងជាសំឡេងឯកឧត្តមអភិបាលខេត្តនិងទាក់ទងទៅលោកអភិបាលស្រុកមង្គលបូរី!!!

ជុំវិញការផ្ទុះការតវ៉ាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរីខេត្តតាកែវ កំពុងតែទទូចស្នើសុំទៅដល់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវមេត្តាជួយចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសិក្សាឡើងវិញ ជុំវិញប្រឡាយសាធារណរដ្ឋដែលបងប្អូនប្រជាពលរដ្ឋកំពុងអាស្រ័យជារៀងរាល់ថ្ងៃដើម្បីស្រោចស្រពទៅលើស្រែពួកគាត់ចំនួន៤០ហិចតាជាប្រចាំផង។

ជំវិញការចុះផ្សាយពាក់ពន្ធ័និងប្រឡាយទឹកអង្គភាព{រស្មីក្រុងតាខ្មៅ}យើងកំពុងរង់ចាំការបំភ្លឺពីសំណាក់លោក អភិបាលស្រុកមង្គលបុរីរាល់ម៉ោងធ្វើការសូមអគុណ🙏🙏🙏

ការិយាល័យនិពន្ធ៖017279124/0967117744






No comments