សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដឹងការពិតហើយ៖ទីតាំងបើកលេងល្បែងសុីសងក្នុងស្រុកខ្សាច់កណ្តាលមិនមែនជារបស់លោក ពោច សួ នោះទេជារបស់បុគ្គលឈ្មោះ ឈឿន សារុំ ជាម្ចាស់ដែលជួលដីគេ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ចេញផ្សាយថ្ងៃទី០៥.១២.២០២២ ស្នងការខេត្តកណ្តាល ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តដោយមានបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងខេត្តទទួលផែនព្រហ្មទណ្ឌភ្លាមៗលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានឲ្យកម្លាំងជំនាញចុះបង្ក្រាប!!!

សូមបញ្ជាក់ថា៖កាលពីថ្ងៃអាទិត្យ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០២២ អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}ទទួលបានព័ត៌មានពីពលរដ្ឋក្នុងមូលដ្ឋានឃុំព្រែកតាមាក់ថាទីតាំងតារាងបាល់ទះតែគេស្គាល់ថាជារបស់លោក ពោច សួរ ជាម្ចាស់ទីតាំងក្រោយមកក្រុមការងារយើងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ថាមានទីតាំងបើកលេងល្បែងសុីសងជល់មាន់នៅចំណុច ភូមិ អន្លុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលលោកស្នងការរងបានបញ្ជាមកកម្លាំងអធិការដ្ឋានស្រុកខ្សាច់កណ្តាល ។

ក្រោយមកក៏ឃើញថាកម្លាំងប៉ុស្តិ៍ព្រែកតាមាក់បានចុះទៅដល់ទីតាំងដោយឃើញថាស្ថានភាពអ្នកលេងល្បែងដឹងខ្លួននាំគ្នារត់ចែកជើងគ្នាអស់មានមនុស្សច្រើនពិបាកក្នុងការបង្ក្រាប។យ៉ាងណាមិញកម្លាំងអធិការស្រុកខ្សាច់កណ្ដាលបានសហការជាមួយកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ឈឿន សារុំ ភេទ ប្រុសអាយុ៤២ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអន្លុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)កាលថ្ងៃទី០៤.១២.២០២២ ម៉ោង១៤.០០នាទីអ្នកផ្តលទីតាំងប្រព្រិត្តល្បែងស៊ីសងខុសច្បាប់(ជល់មាន់)

វត្ថុតាងចាប់យក៖មាន់ឈ្មោលចំនួន១ ក្បាល

សូមរំលឹកថា៖កាលនៅថ្ងៃទី០៤.១២.២០២២ ម៉ោង១២.៣០នាទីកម្លាំងប៉ុស្តិ៍ព្រែកតាមាក់បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅចំណុចតារាងបាលទះរបស់ឈ្មោះ ពោច សួ ភេទប្រុស អាយុ៤៥ឆាំ្ន ជនជាតិ ខ្មែរ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំ ព្រែកតាមាក់។

ប៉ុន្តែនៅថ្ងៃទី០១ ខែមករាឆ្នាំ២០២២ឈ្មោះ ពោច សួ បានជួលទៅឲ្យបុគ្គលឈ្មោះ ឈឿន សារុំ ភេទ ប្រុសអាយុ៤២ឆ្នាំជនខ្មែរ មានទីលំនៅ ភូមិអន្លុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល។ 

ពេលកម្លាំងប៉ុស្តិ៍ចុះបង្ក្រាបនោះជនសង្ស័យបានរត់គេចខ្លួនអស់។ ក្នុងនោះកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំង ប៉ុស្តិ៍ព្រែកតាមាក់ចុះស្រាវជ្រាវឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះឈឿន សារុំ និងវត្ថុតាងចាប់យកមាន់ជល់ ចំនួន១ក្បាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី។ 

ចំណែកលោក ម៉ែន សុខឃឿន អធិការខ្សាច់កណ្តាលបានថ្លែងប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}តាមរយះទូរសព្ទនាព្រឹកនេះអោយដឹងគឺជាទីតាំងរបស់លោក ពោច សួ ពិតប្រាកដមែនហើយលោក ពោច សួ បានជួលទីតាំងរបស់ខ្លួនអោយទៅលោក ឈឿន សារុំ ត្រូវជាប្អូនថ្លៃលោកវិញមិនមានពាក់ពន្ធ័ជាលោក ពោច សួ នោះទេ!!!លោកអធិការបន្តថាឈ្មោះ ឈឿន សារុំ ត្រូវបានជំនាញបន្តមតិវិធីតាមផ្លូវច្បាប់។

ចំណែកឯ លោក ពោច សួ មិនមានការពាក់ពន្ធ័ទេសូមបងប្អូនសារព័ត៌មានជ្រាបជាព័ត៌មានកុំមានការភាន់ច្រឡំ!!







No comments