សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពលរដ្ឋនិងមហាជនជាច្រើនរិះគន់ថា៖លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនទើបមកកាន់តំណែងអសមត្ថភាពក្នុងដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងបើកល្បែងសុីសងក្នុងដែនរបស់ខ្លួន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០៤.១២.២០២២ កន្លងមកពលរដ្ឋក្នុងមូលដ្ឋានសង្កេតឃើញនិងសសើរថាខណ្ឌពោធិសែនជ័យក្រោមការដឹកនាំរបស់លោក ហែម ដារិទ្ធិ អតីតអភិបាលខណ្ឌចាស់រាល់បទល្មើសល្បែងស៊ីសងក្នុងដ្ឋានរបស់ខ្លួនលោក ហែម ដារិទ្ធិ តែងតែយកចិត្តទុកដាក់និងមមាញឹកក្នុងដឹកនាំកម្លាំងគណៈបញ្ជារការរបស់ខ្លួនចុះបង្ក្រាបទីតាំងល្បែងសុីសងក្នុងដែនរបស់ទាន់ពេលវេលានិងរក្សារសន្តិសុខជូនពលរដ្ឋបានជានិច្ច ដោយថាលោក អភិបាលខណ្ឌរូបមានស្នារដៃទើបរដ្ឋាភិបាលបានផ្លាស់ប្តូរមកាន់តំណែងជាអភិបាលមានជ័យវិញ

ចំណែកឯ លោក សក់ ច័ន្ទកញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិសែនជ័យ ពលរដ្ឋសង្កេតឃើញថា៖ល្បែងសុីសងកាន់តែកើនឡើងហើយបទល្មើស ឆក់-ប្លន់មានច្រើនជាហូហែល!!

ហើយលោកអភិបាលខណ្ឌរូបនេះហាក់បីដូចជាមិនសកម្មរឺអសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជារឯកភាពរបស់ខ្លួនចុះពិនិត្យទីតាំងកំពុងបង្កអហានិភ័យនិងកំពុងបង្កភាពអសន្តិសុខដល់ពលរដ្ឋក្នុងមូលដ្ឋានដូចជាទីតាំងល្បែងសុីសងខុសច្បាប់ជាច្រើនកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យមិនថាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍រឺខលទៅ រឺសារព័ត៌មានចុះផ្សាយនោះទេលោក អភិបាលខណ្ឌរូបនេះហាក់បីដូចជាមិនយកចិត្តទុកដាក់បន្តិចសោះជាពិសេសមិនលើកទូរសព្ឌទទួលព័ត៌មានពីពលរដ្ឋក្នុងមូលដ្ឋានតើអោយពលរដ្ឋទៅសង្ឃឹមអ្វីទៀតបើមានមន្ត្រីបែបនេះជាថ្នាក់ដឹកនាំក្នុងមូលដ្ឋាន៕

ពលរដ្ឋជាច្រើនក្នុងដ្ឋានមូលដ្ឋានកំពុងអស់ជំនឿរទៅលើលោកអភិបាលខណ្ឌរូបនេះជាបណ្តើរៗហើយតើអោយពលរដ្ឋសង្ឃឹមអ្វីទៀតបើពលរដ្ឋរាយការណ៍រឺក៏ដូចសារព័ត៌មានជាច្រើនចុះផ្សាយពាក់ពន្ធ័ល្បែងសុីសង២ទីតាំងក្នុងភូមិព្រៃទាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បែជាមន្ត្រីក្នុងមូលដ្ឋានសង្ងំស្ងៀមមិនហ៊ានបញ្ចេញសកម្មភាពរបស់ខ្លួនក្នុងនាមជាមន្ត្រីមានអំណាចក្នុងមូលដ្ឋានចុះពិនិត្យជាក់ស្តែងនិងធ្វើបង្ក្រាបទាន់ពេលវេលាដើម្បីសុវត្តិភាពជូនពលរដ្ឋក្នុងដ្ឋានកំពុងដង្ហើយរបស់ថ្នាក់ដឹកនាំរបស់ខ្លួន៕

ជៀសវាងពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿរនិងគ្មានភាពជឿរជាក់មានមន្ទិលនិងកំពុងសង្ស័យជាខ្លាំងថាទីតាំងបើកលេងល្បែងសុីសងខុសច្បាប់និងកំពុងផ្គើននិងអនុសាសន៍របស់រាជរដ្ឋាភិបាលបើគ្មានការបើកដៃពីសំណាក់មន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាននោះទេទីតាំងល្បែងសុីសង២កន្លែងនេះមិនអាចបើកដំណើរបាននោះឡើយ៕

ចំណែកឯលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យពលរដ្ឋជាច្រើនលេងនិយាយហើយដោយសារមិនយកចិត្តដាក់ទាល់តែបន្តិចសោះ(ពោល)គឺមិនសកម្មក្នុងការដឹកកម្លាំងជំនាញរបស់ខ្លួនរឺប្រហែលអសមត្ថភាពហើយមើលទៅក្នុងការដឹកនាំកម្លាំងចុះបង្ក្រាប។។

ពលរដ្ឋមានក្តីសង្ឃឹមតែគត់គឺសំណូមពរ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ ពលរដ្ឋតែងឃើញថាឯកឧត្តមទាំងពី មមាញឹកក្នុងការយកចិត្តទុកដាក់រាល់បញ្ហារបស់ពលរដ្ឋក្នងមូលដា្ឋនមិនថាពេលយប់រឺពេលថ្ងៃឯកឧត្តមតែងតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងនិងធ្វើការបង្ក្រាបរាល់បទល្មើសទាំងឡាយណាដែលខុសច្បាប់ដូចជាល្បែងស៊ីសងមិនមែនច្បាប់អនុញ្ញាតឬកំពុងបង្កឲ្យហានិភ័យនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានអំពើចោរកម្មផ្សេងៗដូចជាចោរឆក់-ចោរលួច-ចោរប្លន់- គាស់ផ្ទះហិង្សាគ្រួសារជាដើម

ដើម្បីអស់ក្តីរង្វល់និងភាពជឿជាក់របស់ពលរដ្ឋឯកឧត្តមទាំងពីរតែងតែបញ្ជាកម្លាំងជំនាញចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹមពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសង២កន្លែងនេះឯកឧត្តមទាំងពីរនិងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់។

សូមបញ្ជាក់ថា៖អង្គភាព{រស្មីក្រុងតាខ្មៅ}រិះគន់ក្នុងន័យស្ថាបនាមិនមែនរិះគន់ជាន់ជន្លិចនោះទេ។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124






No comments