ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន រងការចោទប្រកាន់និងសូមធ្វើការបំភ្លឺជុំវិញពាក់ព័ន្ធនិងលោក ហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្តៅដីដែលបំភ្លឺថាលោកស្រីនិងបក្សពួកកំពុងតែសម្ដែងឆាកល្ខោន!!!
ភ្នំពេញ៖ចេញផ្សាយថ្ងៃទី២៥.១១.២០២២ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន រងការចោទប្រកាន់និងសូមធ្វើការបំភ្លឺជុំវិញពាក់ព័ន្ធនិងលោក ហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្តៅដី ដែលបានចេញសេចក្តីបំភ្លឺជាសារធារណៈថា៖
ខ្ញុំបាទ ហ៊ុន ប៊ុនធឿន សូមធ្វើការបំភ្លឺជូនជាសាធារណៈមតិ មេត្តាជ្រាបអំពីដំណើររឿងរវាងខ្ញុំបាទនិងក្រុមគ្រួសារលោកស្រី ងួន សាវ៉ន ដែលកាលពីថ្ងៃទី១៨ វិច្ឆិកា២០២២ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានដឹកនាំបក្សពួកប្រមាណប្រហែល១០នាក់(រួមទាំងក្មេងតូចៗផង) ចូលទៅរំលោភកាន់កាប់ដោយខុសច្បាប់លើដីរបស់ខ្ញុំបាទ មានទីតាំងនៅភូមិប្រយាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយដែលត្រូវបានក្រុមបក្សពួកនេះធ្វើការផ្សព្វផ្សាយប្រកាន់ និងទម្លាក់កំហុសលើខ្ញុំបាទដោយអសុចរិតតាមបណ្ដាញទំនាក់ទំនងសង្គម tik tok មានចំណងជើងថាអស់លោកអើយ ហេតុអ្វីលោក ប៊ុន ធឿន ហើយតាលៀងអណ្ដៅដីមិនដោះស្រាយឱ្យគាត់ទៅសូមមេត្តាពុកជួយគាត់ផង។
និងបានបញ្ជាក់ថា៖ចំពោះការដែលឈ្មោះ ងួន សាវ៉ន និងបក្សពួកបានចោទប្រកាន់ខ្ញុំបាទថានឹងក្លែងស្នាមមេដៃលើលិខិតផ្ទេរសិទ្ធិដីធ្លី ដើម្បីយកដីរបស់គាត់ទំហំ០៣(បី) ហិចតានោះគឺមិនត្រឹមត្រូវឡើយ។
នៅរសៀលថ្ងៃនេះក្រុមគ្រួសារលោកស្រី ងួន សាវ៉ន កើតទុក្ខមិនសុខចិត្ត បានធ្វើការបកស្រាយពាក់ព័ន្ធដែលរងការចោទប្រកាន់ពីសំណាក់លោក ហ៊ុន ប៊ុនធឿន ហៅតាលៀងរណ្ដៅដី និងបានស្នើសុំអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គមព័ត៌មានជាច្រើន។និងបកស្រាយជូនជាសាធារណៈជ្រាបថា៖ក្រុមគ្រួសារលោកស្រីមិនបានទៅរំលោភលើដីរបស់នរណាទេក្រុមគ្រួសារលោកស្រីគឺមករស់នៅលើដីរបស់ខ្លួនគឺជាដីរបស់ពីយាយជីតារបស់គាត់ដែលបន្សល់ទុកឱ្យគាត់ដោយគាត់បានបង្ហាញប្លង់ទីតាំងដីរបស់លោកតាគាត់មានឈ្មោះ ងួន ប៉ុន និង ហួត ងៀម ដែលត្រូវជាឪពុកម្ដាយរបស់លោកស្រី ងួន សាវ៉ន ដែលមានទំហំ 30.345 ម៉ែតការ៉េ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
និងបានថតចម្លងតាមច្បាប់ដើមបានធ្វើការបរិច្ឆេទប្រយាបថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ដោយមានហត្ថលេខាពីលោក មុយ ជា (មេភូមិបាយ៉ាប) និងលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីនិងបានចុះហត្ថលេខាបានឃើញនិងបញ្ចាក់ថាប្លង់បង្ហាញទីតាំងដីនេះពិតជានៅក្នុងភូមិប្រយាបបានបញ្ជាក់បរិច្ឆេទភ្នំពេញថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៩៨ បាយ៉ាបពិតប្រាកដមែន។
ជាចុងក្រោយក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានស្រែកដង្ហើយទាំងអួរដើមកសូមឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេកភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតមេត្តាជួយអន្តរាគមន៍ដល់ក្រុមគ្រួសារគាត់ផងកំពុងតែរងការចោទប្រកាន់ពីសំណាក់លោក ហ៊ុន ប៊ុនធឿន ហៅតាលៀងរណ្ដៅដីថា៖ក្រុមគ្រួសារលោកស្រីរំលោភលើដីរបស់ពួកគេ ទាំងដែលលោកស្រីមានសំអាងទៅលើប្លង់ទីតាំងដី ចំនួនដីមានពិតប្រាកដស្ថិតនៅក្នុងភូមិ/សង្កាត់ជាក់ស្ដែង។
ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន និងសង្ឃឹមថាសម្ដេចពុក សម្ដេចម៉ែ និងឯកឧត្តម ហ៊ុន ណែត ជួយរកយុត្តិធម៌ជូនពួកគាត់បានចាក់ជាមិនខានក្រោមការដឹកនាំដ៏ឆ្លាតវៃ ពីសម្ដេចទាំងទ្វេ។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។
ការិយាល័យនិពន្ធ៖0967117744/017279124
No comments