ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំដុះស្លែរយីហោ (កាសុីណូ33)ហៅច្រកព្រំដែនស្វាយអាង៉ោងកំពុងប្រមូលអោយពលរដ្ឋខ្មែរចូលលេង!!!
ខេត្តព្រៃវែង៖ចេញផ្សាយនៅថ្ងៃទី២៥.១១.២០២២ ទីតាំង (សង្វៀនជល់មាន់និងអាប៉ោង)ដ៏ធំដុះស្លែមួយកន្លែងហៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហ៊ានបើកទទួលភ្ញៀវចូលលេងយ៉ាងរលូនគគ្រឹកគ្រែង ដោយផ្គើននិងអនុសាសន៍ដល់ខ្ពង់ខ្ពង់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាអោយបិទល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសជាពិសេសមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងជាដាច់ខាតដើម្បីកាត់បន្ថយភាពក្រីក្រ។
បែរជាទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងហ៊ានផ្គើនអនុសាសន៍ដល់ថ្លៃថ្លៃសម្តេចជោរទៅវិញនៅបណ្តែតបណ្តោយមានការប្រផ្តុំគ្នាលេងល្បែងសុីសងភ្នាល់ដាក់លុយ{ខ្ទង់ពាន់មុឺនដុល្លា}ពេញចាញ់ឈ្នះម្តងៗនាំស្រែកហូរកញ្ជៀវមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន??ប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថារឺអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានប្រហែលជាបើកភ្លើងខៀវហើយមើលទៅបានជាមិនមានវិធានការចុះបង្ក្រាប។។
ដោយមានមន្ទិលពីសំណាក់បងប្អូនប្រជាពលរដ្ឋថា៖ហេតុអ្វីសម្តេចតេជោរមានប្រសាសន៍ឲ្យបិទល្បែងសុីសងទូទាំងប្រទេសហេតុអ្វីទីតាំងមួយកន្លែងនេះបើកបានដំណើរការបានទៀតរឺថាទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងនេះប្រហែលសមត្ថកិច្ចមូលមិនហ៊ានចុះបង្ក្រាបទេព្រោះថាមានអ្នកមានប៊ុនស័ក្កខ្នងបង្អែកធំនៅពីក្រោយទើបកន្លែងសង្វៀនជល់មាន់មួយកន្លែងនេះហ៊ានបើក។
បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តថាធ្លាប់រាយការណ៍ជូនអាជ្ញារធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាច្រើនដងច្រើនសារហើយតែមិនមានចំណាត់ការចុះបង្ក្រាបទេ។
ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនគិតថាលោក អាន សុផល មេប៉ុស្តិ៍ច្រកទ្វារព្រំដែនស្វាយអាង៉ោងគួរតែបញ្ចេញសមត្ថភាពខ្លួនចុះបង្ក្រាបទីតាំងមួយកន្លែងនេះនិងចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានទេរឺនៅតែបណ្តែតបណ្តោយអោយទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងនេះបើកដំណើរបានបន្តទៀត!!!!ចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាបល្បែងស៊ីសងនិងជាឆ្នាំងបាយ៕
ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតខ្លាចពីសមត្ថកិច្ចមូលដ្ឋាន។
ពលរដ្ឋស្នើសុំឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនិងលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការស្រាវស្រវនិងបង្ក្រាបធ្វើការហាមឃាត់ពលរដ្ឋខ្មែរចូលទៅលេងដើម្បីកាត់បន្ថយភាពក្រីក្រនិងបញ្ជៀសអំពើចោរកម្មផ្សេងៗដូចចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើមក្នុងមូលដ្ឋានដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។
ការិយាល័យនិពន្ធ៖0967117744/017279124
No comments