ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទាន ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តចំនួន៩!!!
គេហទំព័រ រស្មីក្រុងតាខ្មៅ-ផ្សាយចេញថ្ងៃទី10 ខែតុលា ឆ្នាំ2022
កណ្តាល៖នាល្ងាចថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទាន ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តចំនួន៩ ស្ថិតនៅ៣ខេត្ត ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ដែលប្រារព្ធធ្វើនៅភូមិគ្រឹះ សម្ដេច ហេង សំរិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ដែលប្រារព្ធធ្វើនៅភូមិគ្រឹះឯកឧត្តម ដែលស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
No comments