សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ដោយ :លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាំយកសម្ភារ និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តព្រែកសំរោង ដើម្បីជាការតបស្នងព្រះចៅអធិការ គណ:កម្មាការ និងអាចារ្យវត្ត!!!
គេហទំព័រ រស្មីក្រុងតាខ្មៅ-ផ្សាយចេញថ្ងៃទី10 ខែតុលា ឆ្នាំ2022
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំលោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងមន្ត្រីក្រោមឱវាទចូលរួម ពិធីប្រគេនសម្ភារ និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តព្រែកសំរោង ដើម្បីជាការតបស្នង ព្រះចៅអធិការ គណ:កម្មាការ អាចារ្យវត្តដែលបានផ្តល់ទីតាំងដីមួយកន្លែងសម្រាប់សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សម្រាប់ជាប្រយោជន៍សាធារណ:៕
No comments