សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មន្ទីរពេទ្យ សុខ សុវណ្ណ ដែលប្រើឈ្មោះ (ខ្មោច) មកបើកអាជីវកម្មព្យាបាលជំងឺ នៅស្រុកពញាឮ ត្រូវបានកាត់ផ្លាកយីហោទម្លាក់ចោល_វគ្គ៩

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖បន្ទាប់ពីមានបណ្ដាញសារព័ត៌មានជាច្រើនអង្គភាព ធ្វើការចុះផ្សាយយ៉ាងសន្ធឹកសន្ធាប់ពាក់ព័ន្ធទៅមន្ទីរពេទ្យជាច្រើនកន្លែង នៅភ្នំពេញនិងខេត្តកណ្តាល ដែលយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) យកមកបើកអាជីវកម្មព្យាបាលជំងឺ ពេលនេះត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធកាត់ផ្លាកយីហោទម្លាក់ចោលហើយ។

យោងតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានប្រាប់សារព័ត៌មានយើងថា មូលហេតុដែលឈានទៅដល់ការកាត់ទម្លាក់ផ្លាកយីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ» ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានឈ្មោះលោក សុខ សុវណ្ណ ចាងហ្វាងគេហទំព័រ UMA TV Online គឺមិនមានច្បាប់អនុញ្ញាតនោះទេ ! ពោលគឺ៖ មិនទាន់បានច្បាប់ព្រោះមន្ទីរពេទ្យនេះបានយកឈ្មោះខ្មោចមកប្រើប្រាស់ក្នុងគោលបំណងភូតភរកុហកថ្នាក់ដឹកនាំ និងបោកប្រាស់ទំនុកចិត្តមហាជន។

តាមប្រភពព័ត៌មានច្បាស់ការដែលលោក ហ៊ត សំអឿន អ្នកជំនិតរបស់លោក សុខ សុវណ្ណ បានទំលាយប្រាប់ថា មន្ទីរពេទ្យស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាលជារបស់លោក សុខ សុវណ្ណ ចាងហ្វាងគេហទំព័រ UMA TV Online ដោយលោក សុខ សុវណ្ណ បានរួមគំនិតគ្នាជាមួយនិងបក្សពួកចូលរួមភាគហ៊ុនបើកមន្ទីរពេទ្យដោយយកឈ្មោះខ្មោចមកប្រើប្រាស់ជាសាធារណៈ។

សូមបញ្ជាក់ថា៖ លោក កែវ ពិសិដ្ឋ គឺជាបងប្អូនបង្កើតជាមួយលោក កែវ វិចិត្រ ដែលមានឪពុកឈ្មោះ កែវ ការីណូ ជាវេជ្ជបណ្ឌិតបានស្លាប់ជាយូរមកហើយ ប៉ុន្តែលោក កែវ ពិសិដ្ឋ និងលោក កែវ វិចិត្រ បានបន្តយកឈ្មោះឪពុកដែលបានមរណភាពយកមកបើកអាជីវកម្មមន្ទីរពេទ្យដោយគ្មានច្បាប់អនុញ្ញាត ស្ថិតនៅខណ្ឌឬស្សីកែវ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅស្រុកពញាឮ ខេត្តកណ្តាល បើកដោយលោក សុខ សុវណ្ណ ចាងហ្វាងគេហទំព័រ UMA TV Online និងគ្នីគ្នា។


ករណីខាងលើនេះដែរលោក សុខ សុវណ្ណ ចាងហ្វាងគេហទំព័រ UMA TV Online កំពុងតែចេញលិខិតបំភ្លឺបដិសេធច្រានចោលរាល់ការផ្សាយព័ត៌មានដើម្បីលាងសម្អាតខ្លួន ក្នុងគោលបំណងប្តឹងចោទប្រកាន់មកបណ្ដាញសារព័ត៌មាន ដែលបានធ្វើការផ្សព្វផ្សាយចែករំលែកនូវព័ត៌មានពិត ជូនថ្នាក់ដឹកនាំ និងមហាជន។

ទាក់ទិនទៅនឹងករណីនេះក្រុមការងារសារព័ត៌មានយើងជាច្រើនអង្គភាពពិតជាមិនអាចទទួលយកបាននោះទេ រាល់ការបកស្រាយបំភ្លឺបដិសេធនិងប្តឹងចោទប្រកាន់មកខាងសារព័ត៌មាន ពីសំណាក់លោក សុខ សុវណ្ណ ដែលបានបកស្រាយបំភ្លឺដោះយករួចខ្លួន ចោទប្រកាន់មកខាងសារព័ត៌មាន ដែលបានធ្វើការផ្សព្វផ្សាយនៅព័ត៌មានពិតជូនសង្គមជាតិ។

មហាជននិងអ្នកសារព័ត៌មានជាច្រើនសូមសំណូមពរដល់ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមឯកឧត្តមជួយចាត់វិធានការចំពោះលោក សុខ សុវណ្ណ ចាងហ្វាងគេហទំព័រ UMA TV Online ដែលបានឃុបឃិតជាមួយគ្នីគ្នាយកឈ្មោះខ្មោចទៅបើកមន្ទីរពេទ្យ ថែមទាំងមិនព្រមទទួលកំហុស បែរជាមកបំភ្លឺបដិសេធនិងប្តឹងចោទប្រកាន់អង្គភាពសារព័ត៌មាន ថាផ្សាយព័ត៌មានក្លែងក្លាយមិនពិតទៅវិញ។

មហាជនជាច្រើនក៏សូមអំពាវនាវទទូចស្នើសុំម្តងហើយម្តងទៀតដ៏រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន សូមមេត្តាជួយស្រាវជ្រាវចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលពាក់ព័ន្ធដែលបានរួមគំនិតគ្នាយកឈ្មោះខ្មោចទៅបើកអាជីវកម្មមន្ទីរពេទ្យខាងលើនេះផងទាន។

សូមបញ្ជាក់ដែរថា៖ មន្ទីរពេទ្យដែលយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះខ្មោចយកមកប្រើប្រាស់ក្នុងគោលបំណងភូតភរកុហកថ្នាក់ដឹកនាំនិងបោកប្រាស់ទំនុកចិត្តប្រជាពលរដ្ឋ មានចំនួនបីកន្លែងគឺ៖ កន្លែងទី១-ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ គ្រប់គ្រងដោយលោក កែវ វិចិត្រ និងប្រពន្ធឈ្មោះ អ៊ុំ សុផលសោភា។

កន្លែងទី២-ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ គ្រប់គ្រងដោយលោក កែវ ពិសិដ្ឋ ជាបងប្អូនបង្កើតរបស់លោក កែវ វិចិត្រ។

កន្លែងទី៣-ស្ថិតនៅភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ជារបស់លោក សុខ សុវណ្ណ ដែលបានចូលរួមគំនិតជាមួយគ្នីគ្នា៕




No comments