បែកធ្លាយព័ត៌មានថា៖ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ មិនប្រឹងទប់ស្កាត់ដីទួលលិចទឹក៤៥ហិកតាការពារដោយព្រះរាជក្រឹត្យ និងមិនមានការបំភ្លឺសោះ បែរជាប្រឹងប្ដឹងអ្នកកាសែតទៅវិញ!!!
ខេត្តតាកែវ ៖ចេញផ្សាយថ្ងៃទី៣១.១០.២០២២ អង្គភាព {រស្មីក្រុងតាខ្មៅ }យើងទទួលបានព័ត៌មានថាមានអ្នកកាសែត១ម្នាក់នៅក្នុងអង្គភាពពេញចិត្តមេឌាត្រូវបានលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទម្នាក់នៅក្នុងខេត្តតាកែវ ប្តឹងមិនដឹងពាក់ពន្ធ័បទល្មើសអ្វីអោយពិតប្រាកដទេ!!!
ក្រោយពីទទួលព័ត៌មានភ្លាមអង្គភាព{រស្មីក្រុងតាខ្មៅ}បានទំនាក់ទំនងសុំការបំភ្លឺពីលោក សុិន ខ្វាន់ ឆា ដែលមានតួនាទី និពន្ធនាយក អង្គភាពពេញចិត្តមេឌា បានថ្លែង ប្រាប់{ រស្មីក្រុងតាខ្មៅ } អោយដឹងថាថ្មីៗនេះ លោក បានចុះផ្សាយព័ត៌មានពាក់ពន្ធ័និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទមានចំណង់ជើងថាលោក ញឹប ស្រ៊ន អសមត្ថភាព ការពារដីទួលលិចទឹកទ្រព្យសម្បត្តិរបស់រដ្ឋ ចុះផ្សាយកាលថ្ងៃទី ២៣ ខែ តុលាឆ្នាំ ២០២២។
លោកនិពន្ធនាយកបន្តថា៖កាលពីពេលថ្មីៗនេះ មានសាព័ត៌មានជាច្រើនបានផ្សាយរឿងដីទួលលិចទឹក៤៥ហិកតាការពារដោយព្រះរាជក្រឹត្យ ត្រូវបានក្រុមឈ្មួញឈូសឆាយយកធ្វើជាកម្មសិទ្ធិអស់ទៅហើយ ដោយគ្មានវិធានការទប់ស្កាត់ពីលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទដុះស្លែម្នាក់ ហើយលោកប្រធានមន្ទីររូបនេះ មិនមានការបំភ្លឺជាសាធារណៈនោះទេ បែរជាប្ដឹងអ្នកកាសែតទៅស្នងការដ្ឋាននគរបាលខេត្តតាកែវទៅវិញ។ គាត់អាងធ្វើមន្ត្រីមានអំណាច បានជាអាងប្តឹង៕
លោកបញ្ជាក់ប្រាប់ថាមានមន្ត្រីជាន់ខ្ពស់ម្នាក់នៃស្នងការខេត្តតាកែវ មានឈ្មោះថា មាស តេន ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការនគរបាលខេត្តតាកែវ ដើម្បីឲ្យរូបលោកចូលទៅបំភ្លឺក្នុងរឿងហ្នឹង។
អង្គភាពយើងបានទំនាក់ទំនងទៅលោក មាស តេង ស្នងការរងរូបនេះដើម្បីសុំការបំភ្លឺការពាក់ព័ន្ធឱ្យអ្នកសារព័ត៌មានចូលការបំភ្លឺលោកបានប្រាប់ថាការអញ្ជើញលោកនិពន្ធនាយករូបនេះដោយមានពាក្យបណ្ដឹងពីរមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទមានសាកសួរពាក់ព័ន្ធនឹងការចុះផ្សាយហើយលោកបានបញ្ជាក់ច្បាស់ការថាការមកបំភ្លឺនេះគ្មានការឃាត់ខ្លួនអ្នកសារព័ត៌មានណាឡើយ។ព្រោះមន្ទីរបានប្ដឹងត្រឹមតែស្នងការទេដើម្បីសួរនាំបំភ្លឺហើយនិងមានការនិងបកស្រាយផ្សាយបំភ្លឺជូនមន្ទីរវិញ៕
ហើយលោកបានបន្តអោយដឹងថា ពិតជាមានបណ្ដឹងប្ដឹងអ្នកកាសែតមែន ជុំវិញការផ្សាយរឿងដីទួលចំនួន៤៥ហិកតា នៅស្រុកអង្គរបុរី ហើយលោកកំពុងកោះហៅអ្នកកាសែតរូបនោះអោយចូលបំភ្លឺហើយ។
លោកនិពន្ធនាយករូបនេះបានបន្តប្រាប់ថាហេតុអ្វីមិនមានការស្នើសុំសេចក្តីបញ្ជាក់ឬសុំការបំភ្លឺមកពីអង្គភាពរបស់លោក បែរជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរូបនេះ ហ៊ានប្តឹងលោកទៅស្នងការដ្ឋានខេត្តតាកែងទៅទៅវិញ។ដើម្បីឲ្យចូលខ្លួនដោះស្រាយ ឯណាទៅច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន។
ជុំវិញមានការភាន់ច្រឡំពាក់ព័ន្ធនឹងការប្តឹងអ្នកសារព័ត៌មាន អង្គភាព {រស្មីក្រុងតាខ្មៅ }យើងបានខលទំនាក់ទំនងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទសាមរយៈទូរសព្ទដៃចូលហើយដោយលោកមិនអាចបំភ្លឺបានទេលោកឆ្លើយថាលោកកំពុងជាប់ប្រជុំនៅក្រសួងក៏បិតទូរសព្ទទៅ!!!
គួរបញ្ជាក់ថា ដីទួលលិចទឹកចំនួន៤៥ហិកតា ការពារដោយអនុក្រឹត្យអាចនឹងរលាយត្រឹមលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ដ៏យូរអង្វែងចាស់វស្សាម្នាក់នេះ។
មហាជនបានលើកឡើងថា លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តតាកែវ អសមត្ថភាពក្នុងការបំពេញតួនាទី ភារៈកិច្ច រឿងការពារទ្រព្យសម្បត្តិរបស់រដ្ឋ រួមមានដីទួលលិចទឹកចំនួន៣កន្លែង ស្មើនឹង៤៥ហិកតា នៅស្រុកអង្គរបុរី បច្ចុប្បន្នដីទាំងអស់នោះ ត្រូវបានក្រុមឈ្មួញគ្រប់គ្រងធ្វើជាកម្មសិទ្ធិអស់ទៅហើយ។
យោងតាមសម្ដីពលរដ្ឋរស់នៅស្រុកអង្គរបុរី បានអោយដឹងថា ដីទួលឡាំងកាក មានទំហំ៣០ហិកតា, ដីទួលកាំភ្លើ.ងធំ មានទំហំ៧ហិកតា និងដីទួលក្របីកូន មានទំហំ៨ហិកតា ការពារដោយព្រះរាជក្រឹត្យ ត្រូវបានក្រុមឈ្មួញឈួសឆាយអោយរាបស្មើ ដើម្បីធ្វើជាកម្មសិទ្ធិខ្ទេចអស់ទៅហើយ ដោយមិនបានរំខានដល់អាជ្ញាធរពាក់ព័ន្ធនោះទេ ជាពិសេសលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដឹងហើយ តែលោកគ្មានចំណាត់ការនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា រឿងដីនៅតំបន់ខាងលើនេះ ពលរដ្ឋតូចតាចទៅឈួសឆាយធ្វើស្រែមិនបាននោះទេ គឺមានក្រុមកូនចៅរបស់លោក ញឹប ស្រ៊ន ចុះទៅចាប់ ឬដកយកសម្ភារៈភ្លាមៗ តែបើក្រុមអ្នកមានលុយគេឈួសឆាយ គេសង្កេតមើលមិនមានក្រុមលោក ញឹប ស្រ៊ន ចុះទៅហាមឃាត់ទេ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា ហាងឆេងដីនៅតំបន់ខាងលើ កំពុងមានតម្លៃដោយក្នុង១ហិកតាចាប់ពី៥០០០០ដុល្លារឡើងទៅ ហើយបើដីរដ្ឋចំនួន៤៥ហិកតាពិតជាគ្រប់ទឹកហើយ ចឹងតើទើបលោក ញឹប ស្រ៊ន មិនព្រមចាត់វិធានការសោះចំពោះករណីនេះ។
ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្តពីលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តតាកែវ បានទេ ដោយសារទូរស័ព្ទតេមិនចូល។
មហាជនរង់ចាំមើលចំណាត់ការបន្តទៀត ដែលគេជឿជាក់ថា លោកអភិបាលខេត្តនឹងប្រើកណ្ដាប់ដៃដែកលើរឿងនេះ មិនខានឡើយ ។
ពលរដ្ឋនិងមហាជនជាច្រើនលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានបញ្ចប់តួនាទីជាបណ្ដើរៗហើយដូច្នេះពួកគាត់ស្នើលោក ឌិត ទីណា ទើបឡើងកាន់ដំណែងជារដ្ឋមន្ត្រី នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទ មេត្តាស្រាវជ្រាវយកដី៤៥ហិកតា ការពារដោយព្រះរាជក្រឹត្យ មកទុកជាសម្បត្តិរដ្ឋវិញ ចំណែកអ្នកពាក់ព័ន្ធត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ជាពិសេសមន្ត្រីពាក់ព័ន្ធ។ចៀសវាងមានបុគ្គលខិលខូចមួយចំនួនឃុបឃិតជាប្រព័ន្ធដើម្បីកិបគេងប្រវ័ញ្ចដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឬលក់ឲ្យអ្នកដទៃ។
អង្គភាពយើងរងចាំការបំភ្លឺពីសាមីខ្លួនពាក់ពន្ធ័រាល់ម៉ោងធ្វើការ៕សូមអគុណ
ការិយាល័យនិពន្ធ៖0967117744/017279124
No comments