សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពលរដ្ឋជាច្រើនស្នើសុំមន្ត្រីជំនាញពាក់ពន្ធ័ក្នុងមូលដ្ឋានខេត្តកំពតគួរតែមានវិធានការចុះទប់ស្តាក់និងបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់-អាប៉ោងដ៏ធំនៅច្រកព្រំដែនតន់ហន់ ជ្រកក្រោមស្លាកកាស៊ីណូ{សុខគីមម៉េង}កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងដោយសេរី!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កំពត៖ចេញផ្សាយថ្ងៃទី២២.១០.២០២២ ទីតាំងបើកសង្វៀនជល់មាន់-អាប៉ោង-យូគីកំពុងល្បីនិងពេញនិយមកំពុងធ្វើអោយពលរដ្ឋខ្មែរជាច្រើនរងភ្នែកមួយកន្លែងជ្រកក្រោមស្លាក កាសុីណូយីហោ{ សុខ គីមម៉េង }ស្ថិតនៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម តន់ហន់ ក្នុងភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ត្រូវបានពលរដ្ឋខែ្មរ ជាច្រើនក្នុងមូលដ្ឋានកំពុងរិះគន់យ៉ាងខ្លាំងខណះវត្តមានទីតាំងមួយកន្លែងនេះបើកឱ្យពលរដ្ឋខ្មែរចូលលេងដោយសេរីដោយមិនខ្វល់សុខទុកនិងជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើឲ្យពួកគាត់ឈ្លោះទាស់ទែងលក់ផ្ទះសំបែងបង្កើតហិង្សាក្នុងគ្រួសារនិងជាហេតុបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់ គាស់ផ្ទះជាដើម ដោយសារល្បែងគឺជាដើមចមនៃការបង្កបទល្មើសក្នុងមូលដ្ឋាន។

កន្លងទៅថ្មីសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាផ្លូវការមន្ត្រីនៅក្នុងមូលដ្ឋានខេត្តនីមួយៗត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់ការលេងល្បែងស៊ីសងទាំងឡាយណាបើខុសច្បាប់បើសិនជាមន្រី្តនៅក្នុងឃុំ/ស្រុក/ក្រុង/ជាពិសេសមន្ត្រីខេត្តតែម្តងសម្តេចតេជោនិងមានវិធានការជាក់មិនខាន។

ក្រោយពីសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសទូទាំងប្រទេសបានបិតល្បែងសុីសងប្រជាពលរដ្ឋទូរទាំងប្រទេសកម្ពុជាទាំងមូលឃើញថាសកម្មភាពល្បែងសុីសងហាក់បីដូចជាមានការស្ងប់ស្ងាត់ណាស់មិនមានការបើកល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យដូចមុខឡើយ។ចំពោះកាសុីណូនេះវិញសម្ដេចមានប្រសាសន៍ថា៖អនុញ្ញាតឱ្យតែភ្ញៀវជនជាតិបរទេសចូលលេងតែប៉ុណ្ណោះ{ហាមពលរដ្ឋខ្មែចូលលេង}ជាដាច់ខាត។ផ្ទុយទៅវិញទីតាំងបើកសង្វៀនជល់មាន់-អាប៉ោងនិងល្បែងផ្សេងៗជាច្រើនទៀតកំពុងជ្រកក្រោមស្លាក កាសុីណូយីហោ{ សុខ គីមម៉េង }ស្ថិតនៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម ហៅថាច្រក{តន់ហន់}កំពុងតែល្មើសនឹងច្បាប់របស់ប្រមុខរាជរដ្ឋាភិបាលដោយមិនទប់ស្កាត់ពលរដ្ឋខ្មែរទេបែកជាឱ្យពលរដ្ឋខ្មែចូលលេងល្បីស៊ីសងដោយសេរីទៅវិញ???

ជុំវិញពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋជាច្រើនលើកឡើងថា៖លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតនិងលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ដែលជាមន្ត្រីមានអំណាចក្នុងមូលដ្ឋាន តើមានសម្ថភាពក្នុងការដឹកនាំកម្លាំងជំនាញក្រោមឱវាទរបស់ខ្លួនចុះទប់ស្កាត់និងធ្វើការបង្ក្រាបដើម្បីអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលបានដែរទេ???

ឬក៏នៅតែមិនបណ្តែតបណ្ដាយឱ្យពលរដ្ឋខ្មែចូលលេងល្បែងស៊ីសងដោយអាណាធិបតេយ្យដោយខ្វល់សុខទុកបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនមានការទប់ស្កាត់និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន!!សូមជៀសវាងមានការរិះគន់ពីមតិមហាជននិងបងប្អូនពលរដ្ឋក្នុងមូលដ្ឋានថាល្បែងស៊ីសងមួយកន្លែងនេះដោយមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងនិងល្បែងផ្សេងៗមួយកន្លែងនេះបើកដំណើរការបានដោយមិនខ្លាចញញើតនឹងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលដែលបានដាក់កំណត់ឲ្យ។

ជុំវិញការចុះផ្សាយល្បែងស៊ីសងខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានរាល់ម៉ោងធ្វើការសូមអរគុណ។

ការិយាល័យនិពន្ធ៖0967117744/017279124



No comments