សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កាន់តែបែកធ្លាយហើយ៖ក្រដាសខ្ចប់ភ្លើងមិនជិតទេ ទីបំផុតមន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ មិនមានច្បាប់នោះទេ គឺលួចប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាច្រើនព្រោងព្រាតអំពីមន្ទីរពហុព្យាបាល សម្ភព ដែលបានបើកជាច្រើនសាខានៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ដែលមានឈ្មិះវេជ្ជបណ្ឌិត កែវ ការីណូ ពេលនេះត្រូវបានដឹងការពិតហើយ។


យោងតាមប្រភពព័ត៌មានពីម្ចាស់មន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបកស្រាយបញ្ជាក់ប្រាប់សារព័ត៌មានយើងថា «មន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានយីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មិនមានការពាក់ព័ន្ធជាមួយ និងមន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ នោះទេ»។

បើតាមការបំភ្លឺពីម្ចាស់មន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ច្បាស់ៗថា៖ មន្ទីរពេទ្យរបស់ខ្លួនមានតែមួយកន្លែងគត់ស្ថិតនៅខណ្ឌឬស្សីកែវ និងមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ។ ចំណែកឯមន្ទីរពេទ្យផ្សេងទៀតដែលមានឈ្មោះ សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ ដែលបានយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ យកទៅប្រើប្រាស់គឺជាអំពើល្មើសច្បាប់។

សូមបញ្ជាក់៖ មន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានយីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ» គឺជារបស់លោក សុខ សុវណ្ណ ដែលមានតួនាទីជា ចាងហ្វាងសារព័ត៌មាន UMA TV Online ដោយបុគ្គលរូបនេះបានឃុបឃិតគ្នាជាមួយកូនចៅរបស់ខ្លួនឈ្មោះ ហ៊ត សំអឿន តួនាទីនិពន្ធនាយក UMA TV Online បានរួមគំនិតលួចបើកមន្ទីរពេទ្យដោយខុសច្បាប់ និងបានលួចប្រើប្រាស់ឈ្មោះ វេជ្ជបណ្ឌិត កែវ ការីណូ ដើម្បីបំភ័ន្តភ្នែកមហាជន និងថ្នាក់ដឹកនាំ។

មួយទៀតមន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» គឺជារបស់ កែវ ពិសិដ្ឋ គឺជាកូនបង្កើតរបស់វេជ្ជបណ្ឌិត កែវ ការីណូ ដោយបុគ្គលឈ្មោះ កែវ ពិសិដ្ឋ រូបនេះ គឺជាមេក្លោងដ៏ធំដែលបានផ្តើមគំនិតគ្នា ឈ្មោះ សុខ សុវណ្ណ លួចបើកមន្ទីរពេទ្យដោយខុសច្បាប់ និងបានប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឪពុកយកទៅប្រើប្រាស់ខុសច្បាប់ជាសាធារណៈ ដោយគ្មានខ្លាច ញញើតគុកច្រវាក់បន្តិចសោះឡើយ។

ជុំវិញករណីនេះមហាជននិងអ្នកសារព័ត៌មានជាច្រើនកំពុងតែសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលបណ្តោយឲ្យជនខិលខូចជាច្រើនរួមគំនិតគ្នាយកឈ្មោះទៅប្រើប្រាស់ដោយសេរីនិងមិនមានការដឹងឮបន្តិចសោះ (ពោលគឺ) ក្រុមខិលខូចទាំងនោះបានយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ទៅបើកអាជីវកម្មជាសាធារណៈ ដោយវេជ្ជបណ្ឌិត កែវ ការីណូ រូបនេះមិនដឹងអ្វីទាល់តែសោះ រហូតដល់បែកធ្លាយតាមសារព័ត៌មានទើបឆ្លើយថាអត់ដឹង! (នេះសបញ្ជាក់ឱ្យឃើញថា សក់អ្នកណា ក្បាលអ្នកហ្នឹង ទោះជាសាច់ឈាមបង្កើតរបស់ខ្លួនក៏ក្រវាត់ចោលសិនដែរ)។

បញ្ហាខាងលើនេះមហាជន និងអ្នកសារព័ត៌មានជាច្រើន បាន ដាក់ការសង្ស័យថា ប្រហែលជាមន្ទីរព្យាបាលខុសច្បាប់ សម្ភព សុវណ្ណ រិទ្ធីសក្ដិ ដែលមានលោក កែវ ពិសិដ្ឋ ជាអ្នកបើកទំនងជាលក់ថ្នាំពេទ្យមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ពោលគឺលក់ថ្នាំពេទ្យគេចពន្ធ និងជាថ្នាំពេទ្យដែលគ្មានគុណភាព។

មហាជនជាច្រើននិងអ្នកសារព័ត៌មានសុំសំណូមពរដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលមានឯកឧត្តមអភិបាលរាជធានី/ខេត្ត ស្នងការនគរបាលរាជធានី/ខេត្ត ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយចាត់វិធានការចំពោះបក្សពួកខិលខូចទាំងអស់ នោះផងទាន៕


No comments