សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពលរដ្ឋស្នើសុំ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញជួយចាត់តមន្ត្រីជំនាញនៃស្នងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងបើកសង្វៀនជល់មាន់និងអាប៉ោងដ៏ធំលំដាប់ ViP មួយកន្លែងផង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី១៣.០៩.២០២២ទីតាំងលួចបើកសង្វៀន{{ជល់មាន់អាប៉ោងនិងយូគី}}ដល់ធំលំដាប់វា vip មួយកន្លែងកំពុងតែធ្វើព្យុះភ្លៀងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការត្រង់ចំណុចក្នុងឃ្លាំងដល់ធំស្គឹមស្កៃ ដោយប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់លុយយ៉ាងអនាធិបតេយ្យ ជាហេតុនាំឲ្យកើតមានចោរលួច ចោរប្លន់ ចោរឆក់ កាប់សម្លាប់ និងអំពើចោរកម្មផ្សេងៗជាដើម។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖ឈិន គឹមធុយ អធិការខណ្ឌព្រែកព្នៅហាក់បីដូចជាអសមត្ថភាពក្នុងការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបទីតាំងមួយកន្លែងនេះ។

ជាពិសេសលោក ធីម សំអាត ទើបតែផ្លាស់ប្ដូរមកកាន់តំណែងជាអភិបាលខណ្ឌព្រែកព្នៅគួរតែបញ្ចេញសកម្មភាពរបស់ខ្លួនចុះស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបនិងបញ្ចេញស្នាដីជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកបានជ្រាប។ពលរដ្ឋលើកឡើងថាមិនមែនលោកមកដូរមកកាន់ដំណែងជាអភិបាលខណ្ឌព្រែកព្នៅ ជំនួសលោកសុខ សម្បត្តិ ស្រាប់តែមានកើតឡើងនៅទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំនេះភ្លាមតែម្តងសូមចាត់មន្ត្រីជំនាញចុះបង្ក្រាបផង។

ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមញៀនល្បែង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ដោយមានអ្នកចាញ់អស់លុយរាប់រយពាន់ដុល្លារក្នុងមួយថ្ងៃៗ ជាហេតុនាំឲ្យមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារកើនឡើង។

ចំណែកឯម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់វិញកំពុងតែសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការប្រមូលលុយតុង ពីអ្នកញៀនល្បែង ជាពិសេស មេអាប៉ោង សប្បាយកើបលុយ ដាក់ហោប៉ៅ ចែកគ្នីគ្នា យ៉ាងរំភើយ។

ងាកមកមើលអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធមូលដ្ឋាន ឯណេះវិញ ហាក់ដូចជា ចូលរួមយ៉ាងសកម្មក្នុងការ បណ្តែតបណ្ដោយឲ្យបទល្មើស ធ្វើអ្វីៗ ស្រាប់តែអំពើចិត្ត ដោយគ្មានការបង្ក្រាប។

ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមលោក ចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

ពលរដ្ឋស្នើដល់ឯកឧត្តម ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដ៏ធំខាងលើនេះផងទាននិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖0967117744/017279124







No comments