សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ ០២កន្លែង ផ្សារដីថ្មីភូមិតាប៉ាង២ក្នុងស្រុកចំការលើតើលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើអាចមានសមត្ថភាពចុះបង្ក្រាបដែរឺទេ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី១៣.០៩.២០២២ ទីតាំងបើកលេងល្បែងសុីសងជល់មាន់តាមអនឡាញឬកញ្ចក់ទូរទស្សន៍ភ្នាល់លុយគ្នារាប់លានរីកដូចផ្សិតចំណុចផ្សារដីថ្មីមាន០២ទីតាំងស្ថិតក្នុងភូមិតាប៉ាង២ ឃុំតាប្រុក ស្រុកចំការលើខេត្តកំពង់ចាម កំពុងពេញនិយមធ្វើអោយបងប្អូនប្រជាពលរដ្ឋរងទឹកភ្នែកហើយដោយសារអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចំការលើគ្មានវិធានការទប់ស្កាត់។

ពលរដ្ឋរស់នៅក្នុងស្រុកចំការលើ កំពុងមានការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ខណៈពេលវត្តមានទីតាំងល្បែងសុីសងបើកភ្នាល់{ជល់មាន់អនឡាញ}ជាច្រើនកន្លែង កំពុងបើកដំណើរការដោយសេរីមិនមានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ហ៊ានចេញមុខបង្ក្រាបនៅឡើយទេ នៅបើកលេងដំណើរការបានដោយរលូនដោយមិនខ្លាចញញើតដល់សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ឬក៏មានការបើកភ្លើងខៀវជាប្រព័ន្ធទៅហើយ។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថាទីតាំងជល់មាន់តាមអនឡាញឬកញ្ចក់ទូរទស្សន៍លោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ ហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបទាល់តែសោះ?តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណាបើអាជ្ញាធរសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផងនោះ?

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចំការលើរ និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ដុះក្លែល ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្ន ខ្លួនមានតួនាទីអ្វី ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ជាតិទាំងមូល និងបញ្ជៀសសកម្មភាពអំពើចោរកម្មដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងស្រុកចំការលើ ទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងរីកដូចផ្សិតបែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកចំការលើ មិនបញ្ចេញសកម្មភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាល ល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។

ពលរដ្ឋនិងមហាជនជាច្រើនស្នើសុំ៖លោក ឯម កុសល ស្នងការខេត្តកំពង់ចាម គួរតែចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវ៉ាទចុះស្រាវជ្រាវធ្វើការពិនិត្យនិងបង្ក្រាបទាល់ពេលវេលាដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។និងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖0967117744/017279124



No comments