សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកម្លាំងចុះពិនិត្យទីតាំងអាជីវកម្មល្បែងអនឡាញខុសច្បាប់ នៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កណ្ដាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យទីតាំងអាជីវកម្មរបស់ជនជាតិចិនមួយកន្លែង មានទីតាំងស្ថិតនៅលើផ្លូវ១១៥ សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងក្រោយពីមានបទបញ្ជាពីលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដែលបានចាត់តាំងឱ្យលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ដឹកនាំកងកម្លាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅចុះពិនិត្យទីតាំងអាជីវកម្មរបស់ជនជាតិចិនខាងលើ។

ក្រោយពីចុះពិនិត្យទីតាំងអាជីវកម្មខាងលើ បានរកឃើញថាជនជាតិចិនមួយចំនួនធំមានប៉ាស្ព័រត្រឹមត្រូវ និងមួយចំនួនតូចគ្មានប៉ាស្ព័រ។ ក្នុងនោះដែរក៏បានរកឃើញអាជីវកម្មល្បែងអនឡាញ(Online)ខុសច្បាប់ នៅទីតាំងខាងលើនេះផងដែរ។ 

ជាមួយគ្នានោះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាឱ្យធ្វើការបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន ព្រមទាំងអោយមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តទៅតាមនីតិវិធីច្បាប់៕




No comments