សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិតថ្លើមធំមែន៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដ៏ធំដុះស្លែរជ្រោកក្រោមផ្លាកយីហោកាសុីណូ(ហ្គ្រេនដ្រាយហ្គនរីសត) ជ្រៃធំកំពុងបើកលេងផ្គើនអនុសាសន៍សម្តេចតេជោរ ហ៊ុន សែន បានដាក់បញ្ជារអោយបិតល្បែង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ចេញផ្សាយនៅថ្ងៃទី២១.០៩.២០២២ ទីតាំងសង្វៀន{ជល់មាន់និងអាប៉ោង}ដ៏ធំដុះស្លែមួយកន្លែងជ្រោកក្រោមផ្លាកកាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត}ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះខេត្តកណ្តាល ហ៊ានបើកទទួលពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគ្រែង ផ្គើនអនុសាសន៍ដល់ខ្ពង់ខ្ពង់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាអោយបិទល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស។

បែរជាទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងហ៊ានបើកលេងផ្គើនអនុសាសន៍ដល់ថ្លៃថ្លាសម្តេចតេជោរទៅវិញនៅបណ្តែតបណ្តោយអោយពលរដ្ឋខ្មែរមានការប្រផ្តុំគ្នាលេងល្បែងសុីសងភ្នាល់ដាក់លុយ{ខ្ទង់ពាន់មុឺនដុល្លា}ពេលចាញ់ឈ្នះម្តងៗនាំស្រែកហូរកញ្ជៀវមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ។

ដោយមានមន្ទិលពីសំណាក់បងប្អូនប្រជាពលរដ្ឋថា៖ហេតុអ្វីសម្តេចតេជោរមានប្រសាសន៍ឲ្យបិទល្បែងសុីសងទូទាំងប្រទេសហេតុអ្វីទីតាំងមួយកន្លែងនេះហ៊ានបើកបានដំណើរការលេងល្បែងសុីសងបានបន្តទៀត។ក្រោយទទួលព័ត៌មានរាយការណ៍ពីសំណាក់ពលរដ្ឋក្នុងមូលស្រុកកោះធំ អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}បានចុះដល់ទីតាំងផ្តិតរូបភាពជាក់ស្តែងពិតជាមានសកម្មភាពបើកលេងល្បែងសុីសងពិតប្រាកដមែន។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនគិតថាលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ និង លោក សុឹម ឃាង អធិការស្រុកកោះធំកំពុងតែផ្គើននិងបទបញ្ជាររបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែលបានដាក់បទបញ្ជីយ៉ាងមុឺងម៉ាត់ទៅដល់មន្ត្រីស្រុក/ក្រុងក្នុងខេត្តកណ្តាលចុះទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងដែលខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។

ពលរដ្ឋនៅក្នុងស្រុកកោះធំកំពុងងើយឆ្ងល់និងសង្ស័យថាទីតាំងសង្វៀនជល់មាន់និងអាប៉ោងប្រហែលជាមិនមានច្បាប់អនុញ្ញាតកំពុងជ្រោកក្រោមផ្លាកយីហ៊ោកាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត}ហេតុអ្វីអាជ្ញាធរស្រុកកោះធំមិនចំណាត់បង្ក្រាប។

ពលរដ្ឋសំណូមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល គួរតែចាត់មន្តី្រជំនាញគណៈបញ្ជារការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងលើផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់អភិបាលខេត្តទូរទាំង២៥ខេត្ត/ក្រុង អោយបិតល្បែងសុីសងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕ពលរដ្ឋសង្ឃឹមថា៖លោកអភិបាលខេត្តកណ្តាលនិងបង្ក្រាបទីតាំងបើកលេងល្បែងសុីសងជល់មាន់និងអាប៉ោងខាងលើបានជាក់ជាមិនខាន។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖0967117744/017279124







No comments