សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឃាតករខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តកណ្តាលធ្វើការឃាត់ខ្លួនបានហើយ!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កណ្តាល៖ដោយការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានយកចិត្តទុកដាក់ដឹកនាំកម្លាំងដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធីស្នងការ រងផ្នែកព្រហ្មទណ្ឌខេត្តកណ្តាលធ្វើការស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនឃាតករបាន។

នៅព្រឹកថ្ងៃពុធ ទី០៦ខែកក្កដា ឆ្នាំ​២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនឃាតករឈ្មោះ អ៊ូ សុភី ភេទប្រុសស្ថិតនៅចំណុចផ្ទះរបស់មិត្តភក្តិធ្វើការជាមួយគ្នាភូមិព្រែកតាទាវឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល ហើយបន្តនាំឃាតករមកចង្អុលបង្ហាញចាប់យកវត្ថុតាងនៅចំណុចផ្ទះឪពុកក្មេកឈ្មោះ ហែម សុផល ភូមិថ្មី១សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល វត្ថុតាងរួមមាន:អាវុធខ្លីមួយដើមនិងម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ស ផ្លាកលេខ ១GJ ៦៩៣៤ ។

គួរបញ្ជាក់ថាជនដៃដល់ឈ្មោះ អ៊ូ សុភី បានបាញ់សម្លាប់អ្នករួមការងារយាមផ្ទះជាមួយគ្នា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង១៣:០០នាទីរសៀលនៅចំណុចផ្ទះលេខ៣៨តាមបណ្ដោយផ្លូវលេខ៣២២សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕



No comments