សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងមាន់ជល់អនឡាញ ខ្នាតធំតាមបណ្ដោយផ្លូវ 115 សង្កាត់ កំពង់ សំណាញ់ ក្រុងទឹកខ្មៅ បើកលេងយ៉ាងរលូនសូមលោកអធិការក្រុងតាខ្មៅចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កណ្ដាល÷ តាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំង មាន់ តាមអនឡាញ ខ្នាតធំជ្រកក្រោមផ្លាកអាហារដ្ឋានយីហោ ហៃហៃ លក់បាយ និងម្ហូបកម្មង់ និងគ្រឿងក្លែមគ្រប់មុខ តែបែជាបើកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចណាចុះបង្ក្រាបទាល់តែសោះទីតាំងនេះស្ថិតនៅតាមបណ្ដោយផ្លូវ 115 សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន បានឲ្យដឹងថាទីតាំងខាងលើ កំពុងតែបើកដំណើរការយ៉ាងរលូន លេងជារៀងរាល់ថ្ងៃដោយមិនញញើតនិងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយដែលផ្ទុយពីគោលនយោបាយ "ភូមិ ឃុំ សុវត្ថិ ភាព " ទាំង ៩ ចំណុចរបស់រដ្ឋាភិបាលដែលបានដាក់ចេញ ដោយក្រសួងមហាផ្ទៃ នោះទេ។

ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានប្រាប់អ្នកសារព័ត៌មានយើងថា កន្លែងទីតាំងបើកមាន់ONLINE នេះ បានរត់ការ គ្រប់ច្រកហើយ

បានជាទីតាំងនេះ បើកលេងបានយ៉ាង រលូន ហាក់បីដូច មិនរំខានដល់អាជ្ញាធរសមត្ថកិច្ចបន្តិចសោះ។

ប្រភព ពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងមាន់ online នេះបានឲ្យដឹងបន្ថែមទៀតថា ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ ពីមួយ ថ្ងៃទៅ មួយថ្ងៃគេឃើញមានមនុស្សចូលលេងយ៉ាងច្រើនកុះករ ដូចដង្ហែកឋិន ដោយមិនខ្លាចអ្វីទាំងអស់ដូច្នេះពួកគាត់បានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវជាមួយម្ចាស់ទីតាំងខាងលើអស់ហើយទេដឹងបានជាមិនហ៊ានចាប់ព្រោះខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទីតាំងនេះបានបណ្ដែតបណ្ដោយឲ្យកន្លែងទីតាំងដែលមានយីហោ ឈ្មោះហៃហៃ បើក លេង ល្បែងយ៉ាងគគ្រឹកគគ្រេងទៅវិញព្រោះថា ល្បែងស៊ីសងគ្រប់ប្រភេទនេះហើយដែលបង្ករអោយមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងគ្រួសារ ជាដើម ។ ល ។ មូលហេតុនាំអោយប្រជាពលរដ្ឋមានការព្រួយបារម្ភភ័យខ្លាចនឹងភាពអសន្តិសុខនៅក្នុងមូលដ្ឋានជាដើម។

ពាក់ព័ន្ធរឿងល្បែងស៊ីសងខុសច្បាប់ខាងលើប្រជាពលរដ្ឋស្នើសុំលោក យី វណ្ណដា អធិការក្រុងតាខ្មៅសូមមានចំណាត់ការចំពោះករណីល្បែងស៊ីសងខាងលើនេះ ដើម្បីអោយស្របតាមគោលការណ៍នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៩ ចំណុចផង ៕

ការិយាល័យនិពន្ធ៖0967117744/017279124



No comments