លោកឧត្តមសេនីយ៍ទោ ឯម កុសល សស្នងការកំពង់ចាមអញ្ជើញនាំយកថវិការចូលរួមឧបត្ថម្ភគាំទ្រ ក្នុងឱកាស អបអរសាទរខួបទី១៥៩ ទិវាពពពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា២០២២!!!
កំពង់ចាម៖នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំលោកស្នងការរង លោកនាយការិយាល័យ នាំយកថវិកាចលនា នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន១៨,០០០,០០០រៀល ប្រគល់ជូនចំពោះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាស អបអរសាទរខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ ទាំងអស់គ្នារួមជាមួយ កាកបាទក្រហម ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ ។
ពិធីប្រគល់ថវិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា ការចូលរួមចំណែកឧបត្ថម្ភគាំទ្រក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ គឺដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
No comments