សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងស៊ីសង{ជល់មាន់}តាមប្រពន្ធ័អនឡាញគ្រប់ប្រភេទកំពុងតែបើកដំណើរការយ៉ាងរលូនបែរជាលោក ឃឹម សុផាន់រ៉ា អធិការស្រុកគង់ពិសីមិនយកចិត្តទុកដាក់ចុះបង្ក្រាប!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ស្ពឺ៖ផ្សាយថ្ងៃទី២៧.០៦.២០២២ ទីតាំងបើក ល្បែងស៊ីសងជាច្រើនប្រភេទដូចជា៖បៀរការ៉ាត់និងជល់មាន់អនឡាញ}មួយកន្លែង ស្ថិតនៅក្នុង ភូមិឆ្លក ឃុំជម្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងតែបើកលេងដំណើរការយ៉ាងរលូនភ្នាល់លុយគ្នារាប់{លានរៀល}ក្នុងមួយដៃ កំពុងបើក ដំណើរការ ស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានស្រុកគង់ពិសីមិនមានវិធានការចុះបង្ក្រាបបែរជារក្សារភាពស្ងៀមស្ងាត់ទៅវិញរឺក៏ត្រូវថ្នាំសណ្តំអស់ហើយ។

ប្រភពពីប្រជាពលរដ្ឋមិនបញ្ចេញឈ្មោះថាទីតាំងមួយកន្លែងនេះបើកលេងតាំងពី{ព្រឹករហូតដល់យប់អាធ្រាត្រ}ស្រែកហ៊ោកញ្ជ្រៀវអឺងកងដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុកឡើយ៖ពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាមគ្នា ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងស្រុកគង់ពិសីហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបមានការបើកភ្លើងខៀវ។

ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយភ្ញៀវដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។

ប្រជាពលរដ្ឋនិងមហាជនសង្ឃឹមថា៖លោក ឃឹម សុផាន់រ៉ា អធិការស្រុកគង់ពិសី គួរតែមានវិធានការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះផង!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប!!!គប្បីចាត់មន្ត្រីជំនាញចុះធ្វើការបង្ក្រាប!!

ប្រជាពលរដ្ឋ​ជាច្រើនសំណូមពរលោក សម សាមួន ស្នងការខេត្តកំពង់ស្ពឺគួរតែយកចិត្តទុកដាក់ចាត់មន្ត្រីនៃស្នងការខេត្តចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖096 711 77 44 / 017 27 91 24




No comments