Breaking News

កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក​ ឆេងហួត​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវនៅថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២២ ម៉ោង១០ និង​៣០នាទី​​ ដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតក្នុងភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់ ឈ្មោះ​ អ៊ូច​ សំអុល​ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម)​ ដោយដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន៣៨កញ្ចប់​ ទូរស័ព្ទដៃ០១គ្រឿង​ ម៉ាកណូគា។  

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ឃាត់ខ្លួនទាំងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តា​ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ ☎️097 7780068🚔 សូមអរគុណ!



No comments