ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងក្នុងភូមិខ្នារសង្កាត់ជ្រាវបើកទទួលអ្នកញៀនល្បែងរាល់ថ្ងៃបែរជាលោកមេប៉ុស្តិ៍សង្កាត់ជ្រាវនិងលោកអធិការក្រុងសៀមរាបគ្មានសមត្ថភាពបង្ក្រាប!!!
ខេត្តសៀមរាប៖ផ្សាយចេញថ្ងៃទី១២.០៦.២០២២ បើតាមសេចក្តីរាយការណ៍ក្រុមការងារប្រចាំខេត្តសៀមរាបដឹងថាទីតាំងបើកល្បែងល្បែងស៊ីសងខុសច្បាប់តាម{ទូរទស្សន៍អនឡាញ}មួយកន្លែងកំពុងបើកដំណើរការល្បែងស៊ីសង{ជល់មាន់និងល្បែង}ផ្សេងៗជាច្រើនប្រភេទបង្កប់ក្នុងរោងកាហ្វេមានឈ្មោះ [កាហ្វេ ណាំបីវិន]បណ្តោយ ផ្លូវក្រវាត់ក្រុងស្ថិតក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាងមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។។
ចំណែកឯលោក ដា ចំរើន អធិការកក្រុងសៀមរាបដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានធានការណាចុះបង្ក្រាបទាល់តែសោះ{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការក្រុងមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបសូមជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!
ការិយាល័យនិពន្ធ៖0967117744/017279124
ដោយលោកម៉ាន់មី តាខ្មៅ០៩!!
No comments