ក្រុមអ្នកញៀនល្បែង១៩នាក់ត្រូវបានម្លាំងជំនាញការិយាល័យកំរិតស្រាលនៃស្នងការខេត្តកណ្ដាលឃាត់ខ្លួនពាក់ព័ន្ធប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងដោយខុសច្បាប់!!!
ខេត្តកណ្តាល៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការខេត្តកណ្ដាលនិងមានការយកចិត្តទុកដាក់ដឹកនាំកម្លាំងដ៏ផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធីស្នងការរងទទួលផែនព្រហ្មទណ្ឌ ដោយមានការចូលរួមពីកម្លាំងចម្រុះនគរបាលក្រុងតាខ្មៅបានឆ្មក់បង្រ្កាបទីតាំងមួយកន្លែង សង្ស័យពាក់ព័ន្ធ ករណីល្បែងស៊ីសងខុសច្បាប់ {ជល់មាន់អនឡាញ}ដែលជ្រកក្រោមស្លាកអាហារដ្ឋាន “សុខុមប្រជុំមិត្ត” ឈានទៅដល់ឃាត់ខ្លួនមនុស្សបាន១៩នាក់ និងម៉ូតូជាច្រេីនគ្រឿង។
បើតាមការអោយដឹងពីសមត្ថកិច្ចបន្តថា ករណីនេះធ្វើឡើងនៅតាមផ្លូវ១១១ {មាត់ទន្លេក្រុងតាខ្មៅ}ក្នុងអាហារដ្ឋាន សុខុមប្រជុំមិត្ត ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។
បើតាមបញ្ជាក់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}អោយដឹងថាការឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះបានឃាត់ខ្លួន មនុស្ស១៩នាក់ និងម៉ូតូ១២គ្រឿង រួមជាមួយនិងទូរស្សន៍ មួយចំនួនទៀត។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែង១៩នាក់ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តកណ្ដាលឃាត់ខ្លួនកំពុងធ្វើការសាកសួរនាំនិងចាត់ការបន្តរតាមនិតិវិធីច្បាប់។
No comments