សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋក្នុងមូលដ្ឋានអបអរសាទររាល់ចំណាត់ការរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមនបន្ទាប់ពីទទួលព័ត៌មានថា មានទីតាំងក្លិប បាល់ទះមួយកន្លែងលួចបង្កប់ ល្បែងស៊ីសងខុសច្បាប់ ក៏ដាក់កម្លាំង ចុះបង្ក្រាបភ្លាម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានឃើញសារព័ត៌មានក្នុងស្រុក បាន ចុះ ផ្សាយថា មានទីតាំងដីឡូត៍(ក្លឹបបាល់ទះ09) មួយកន្លែងមានលួច បង្កប់ល្បែងស៊ី សងខុសច្បាប់នៅវេលាម៉ោង៤ រសៀលថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បាន បញ្ជា ដល់មន្ត្រីរបស់ លោកឱ្យ ឆ្មក់បង្ក្រាបទីតាំងខាងលើភ្លាមៗ ។

លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន លោកវរសេនីយ៍ទោ ផន អូន អធិការរងខណ្ឌចំការមន លោក ហាយ សិទ្ធី ប្រធានការិយាល័យ សេដ្ឋកិច្ច.លោក វរសេនីយត្រី ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងត្របែក បានចុះដល់ទីតាំងដីឡូត៍(ក្លិបបាល់ទះ09) ផ្លូវ៤៧៤ ក្រុមទី២៧ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជាលទ្ធផលនៃការចុះបង្ក្រាប គឺពុំឃើញមានលេខបៀរ អាប៉ោង ជល់មាន់តាមអនឡាញដូចដែលខាងសារព័ត៌មានបានចុះផ្សាយនោះទេ។ ជាចុងក្រោយ អាជ្ញាធរខណ្ឌចំការមនបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា មិនឱ្យមានល្បែងស៊ីសងនោះទេ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានអបអរសាទររាល់ចំណាត់ការលោក ថេង សុថុល អភិបាលខណ្ឌចំការមនតែងតែយកចិត្តទុកដាក់នឹងខិតខំប្រឹងប្រែងធ្វើការបង្ក្រាបរាល់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនហើយប្រជាពលរដ្ឋបន្តថាទីតាំងមួយកន្លែងនេះនឹងមិនមានការលួចលាក់បន្តលេងល្បែងស៊ីសងផ្សេងៗទៀតសង្ឃឹមថាការចុះធ្វើកិច្ចសន្យាមួយសន្លឹកនេះនិងមានឥទ្ធិពលនឹងមិនមានវត្តមានជាបន្តទៀត។ប្រជាពលរដ្ឋនិងសង្ឃឹមថាលោក អភិបាលខណ្ឌ នឹងយកចិត្តទុកដាក់ៗកម្លាំងចុះស្រាវជ្រាវនិងសេុីបអង្កេតបន្តទៀតដើម្បីភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។



No comments