សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរវិញហើយ៖ទីតាំងបើកសង្វៀន ជល់មាន់នឹងអាប៉ោងដុះស្លែរដ៏ធំខុសច្បាប់ក្នុងសង្កាត់ជ្រាវ ក្រុងសៀម រាបប្រជាពរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរមូលដ្ឋានប្រហែលបើកភ្លើងខៀវ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 

បើកដំណើរវិញហើយ៖ទីតាំងបើកសង្វៀន ជល់មាន់នឹងអាប៉ោងដុះស្លែរដ៏ធំខុសច្បាប់ក្នុងសង្កាត់ជ្រាវ ក្រុងសៀម រាបប្រជាពរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរមូលដ្ឋានប្រហែលបើកភ្លើងខៀវ!!

ខេត្តសៀមរាប៖ចេញផ្សាយថ្ងៃទី២៦.០៤.២០២២ ទីតាំងបើកសង្វៀនជល់មាន់នឹងអាប៉ោងដុះស្លែរដ៏ធំខុសច្បាប់មួយកន្លែង នៅចំណុចដីឡូត៌ ជិតប្រជាការពារក្រសាំង ស្ថិតនៅក្នុងភូមិបឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកដំណើរលេងវិញហើយ៖យ៉ាងរលូនជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរសង្កាត់ជ្រាវនិងអធិការក្រុងសៀមរាបអសមត្ថភាពក្នុងការចុះបង្ក្រាប!!!

ទីតាំងល្បែងស៊ីសងខាងលើអ្នកសារព័ត៌មានអង្គភាពសារព័ត៌មាន (រស្មីក្រុងតាខ្មៅ)បានទំនាក់ទំនងតាមរយៈទូរសព្ទទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវនិងលោក ដា ចំរើន អធិការក្រុងសៀមរាបក្រោយពេលរាយការណ៍ថាមានល្បែងស៊ីសងភ្លាមៗនោះលោកមេប៉ុស្តិ៍សង្កាត់ជ្រាវនិងលោក ដា ចំរើនអធិការក្រុងសៀមរាបបិទទូរសព្ទតែម្តងអ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ហ្នឹងលោកអធិការជាច្រើនដងច្រើនសារនៅតែមិនលើកទូរសព្ទទៅវិញ។

ប្រជាពលនិងមហាជនបានដាក់ការសង្ស័យទៅលើអាជ្ញាធរក្រុងសៀមរាបថាប្រហែលជាទទួលបានសំណែនហើយមើលទៅបានជាមិនមានវិធានការចុះបង្ក្រាបឬក៏ត្រូវដងត្រូវផ្លែទើបសម្ងំស្ងៀម។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!!!

ប្រជាពលរដ្ឋលើកឡើងថា៖លោក ដា ចំរើន អធិការក្រុងសៀមរាប ប្រហែលជា{អសមត្ថភាព}ក្នុងការចុះបង្ក្រាបទីតាំង បនល្បែងខាងលើ មិនគួរណានៅតែបណ្តែត បណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយគ្មានវិធានការទប់ស្កាត់ទាល់តែបន្តិចសោះឡើយ!!!ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផង។

ប្រពលរដ្ឋនិងមហាជនជាច្រើនស្នើរសុំ៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប គួរតែចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីភូមិឃុំមានសុវត្ថិភាពនិងចូលរួមទប់ស្កាត់ការរីករាលដាលពីជំងឺ កូវីដ19 ដែលតាបំបែកខ្លួននិង(អូមេក្រុង)។

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថា៖ឯកឧត្តមអភិបាលខេត្តនឹងលោកស្នងការខេត្តសៀមរាបនិងមានវិធានការចុះបង្ក្រាបល្បែងស៊ីសងខាងលើបានជាក់ជាមិនខាន។ មិនអោយបងប្អូនប្រជាពលរដ្ឋនិងមហាជនក្នុងមូលដ្ឋានដាក់សង្ស័យចំពោះឯកឧត្តមអភិបាលនិងឯកឧត្តមស្នងការទេ!!ថាអសមត្ថភាពចុះក្នុងការបង្ក្រាបល្បែងស៊ីសងរឺបើកភ្លើងខៀវនិងឃុបឃិតគ្នានោះទេ។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ

ការិយាល័យនិពន្ធ៖0967117744/017279124



No comments