សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញសមត្ថកិច្ចប៉ុស្តិ៍ក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ ០២នាក់ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពីស្ត្រីម្នាក់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កម្លាំងជំនាញសមត្ថកិច្ចប៉ុស្តិ៍នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ ០២នាក់ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពីស្ត្រីម្នាក់!!!

កណ្តាល៖ ជនសង្ស័យ២នាក់ជិះឌ្រីមសង់មួយគ្រឿង​ឌុបគ្នា​ តាមធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូ Beat ពីនារី២នាក់​ តែភ្លាត់ស្នៀតបណ្ដាលដួលរបួសទាំងអស់គ្នា ភ្លាមៗចាប់បានជនសង្ស័យម្នាក់​ និងម្នាក់ទៀតរត់គេចខ្លួន​ចូលក្នុងដីឡូត៍មួយកន្លែងនៅក្បែរនោះ ត្រូវបានប្រជាពលរដ្ឋ​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ និងកម្លាំងប៉ុស្តិ៍នគរបាលតាខ្មៅ​ ឡោមព័ទ្ធចាប់ឃាត់ខ្លួនបាន​។

ករណីធាក់ប្លន់ម៉ូតូទាំងថ្ងៃនេះ​ កេីតឡេីងនៅរសៀលថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០២២​នេះ នៅមុខច្រកចូលរោងចក្រដើមត្នោត (ខាងលិចរង្វង់មូលព្រែកសំរោង) លើផ្លូវលេខ១១៥ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បន្ទាប់ពីឃាត់ខ្លួនបាន​ ជនសង្ស័យទាំងពីរនាក់​ ត្រូវបាននាំទៅធ្វេីការសាកសួរ​ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដេីម្បីកសាងសំណុំរឿងចាត់តាម​និតីវិធី​៕




No comments