សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាលអញ្ជើញអមដំណើរ​ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងបំពាក់​ឋានន្តរស័ក្ដិ​ជាកិច្ចបច្ឆាមរណៈ ជូ​នសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាលអញ្ជើញអមដំណើរ​ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងបំពាក់​ឋានន្តរស័ក្ដិ​ជាកិច្ចបច្ឆាមរណៈ ជូ​នសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ!!!

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃសុក្រ​ ទី២២ ខែ​មេសា ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល និងមន្ត្រីក្រោមឱវាទ អមដំណើរ​ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការ​រង​នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងេង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ​ 

ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងបំពាក់​ឋានន្តរស័ក្ដិ​ជាកិច្ចបច្ឆាមរណៈ ជូ​នសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលគឺ:១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។​ 

សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​។​២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​ផ្នែកប្រឆាំងគ្រឿងញៀន។​សពសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា​នៅគេហដ្ឋា​ននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ​ ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ​អគ្គស្នងការរង​ នាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ​ ចូលរួមរំលែកទុក្ខ​ក្នុង០១សព​ ចំនួន ៥,០០០,០០០​រៀល។ លោកឧត្តមសេនីយ៍ទោ​ស្នងការ​ បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ចូលរួមរំលែកទុក្ខ​ក្នុង០១សព​ ចំនួន ៤,០០០,០០០​រៀល។




No comments