សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីដុះស្លែរដ៏ធំមួយកន្លែងក្នុងបូរីពិភពថ្មីត្រពាំងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យបែរជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័គ្មានវិធានការចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ទីតាំងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីដុះស្លែរដ៏ធំមួយកន្លែងក្នុងបូរីពិភពថ្មីត្រពាំងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យបែរជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័គ្មានវិធានការចុះបង្ក្រាប!!!

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី២២.០៤.២០២២ ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងបូរីពិភពថ្មីត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កំពុងតែបន្តបើកដំណើរការយ៉ាងរលូន ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ចេញមុខមកបង្ក្រាបឡើយ។

យោងតាមប្រភពពីសន្តិសុខនៅយាមច្រកទ្វារចេញចូល បានឲ្យដឹងថា ទីតាំងមួយកន្លែង ជារបស់មេគាត់ទុកឲ្យគាត់មើលការខុសត្រូវ មិនឲ្យភ្ញៀវដែលចូលលេងមានការភិតភ័យ ជាពិសេសមើលនិងហាមដាច់ខាតមិនឲ្យអ្នកសារព័ត៌មានណាម្នាក់ចូលទៅក្នុងបានទេ។

ចំណែកឯលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មានថា លោកនិងដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងខាងលើនេះ! ប៉ុន្តែផ្ទុយទៅវិញរហូតមកដល់ពេលនេះនៅមិនទាន់ឃើញលោក ម៉ន វុធី ដឹកនាំកម្លាំងចុះបង្ក្រាបដូចអ្វីដែលបានលើកឡើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ បើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរទៅដោយអ្នកប្រើប្រាស់គ្រឿងញៀនចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»។

ពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថាទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះប្រហែលជាមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបគ្មានការបង្ក្រាប ហើយអង្គភាពសារព័រមានយើង មិនអាចសុំការបំភ្លឺពីមេទីតាំងបានទេព្រោះគ្មានលេខទូរស័ព្ទ។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគនចំៗថាលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះ។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប។គួរគប្បីមានវិធានការចុះបង្ក្រាបផង។។

ប្រជាពលរដ្ឋស្នើរសុំលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមលោក ចាត់មន្ត្រីជំនាញចុះពិនិត្យបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។ សូមអរគុណ

ការិយាល័យនិពន្ធ៖0967117744/017279124



No comments